បាបប្រៀបដូចស្រមោលអន្ទោលតាមប្រាណរមែងឱ្យផលជាទុក្ខក្តៅក្រហាយដល់អ្នកដែលប្រព្រឹត្តអាក្រក់ ធ្វើអំពើទុច្ចរិតក្នុងលោកទាំងពីរគឺ ក្នុងលោកនេះផង និងលោកខាងមុខផងទៅតាមកម្រិតនៃកម្ម បើកម្មនោះធ្ងន់ពេកនឹងឱ្យផលទាន់ហន់ភ្លាម តែតាមធម្មតាកម្មទាំងឡាយច្រើនតែឱ្យផលទៅក្នុងអនាគតជាតិ ។
ដូចនៅក្នុងគាថាធម្មបទព្រះមានព្រះភាគត្រាស់ថា បុគ្គលអ្នកធ្វើអំពើបាប តែងក្តៅក្រហាយក្នុងលោកទាំងពីរគឺក្តៅក្រហាយក្នុងលោកនេះផង និងក្តៅក្រហាយក្នុងលោកខាងមុខផង ។
បុគ្គលនោះរមែងក្តៅក្រហាយដោយគិតថា អំពើបាបគឺខ្លួនបានធ្វើប្រាកដហើយ លុះធ្វើមរណកាលទៅនឹងទៅកាន់ទុគ្គតិភព ក៏រឹងរឹតតែក្តៅក្រហាយក្រៃលែងក្នុងភពនោះៗ ។
កាលបើបុគ្គលយល់ស្គាល់ពីផលនៃអំពើបាបឱ្យផលអាក្រក់បែបនេះហើយ គួរវៀរចោលចេញឱ្យឆ្ងាយព្រោះអំពើអាក្រក់មិនដែលឱ្យផលល្អឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ