ព្រះពុទ្ធសាសនាតែយកការគោរពជាធំដើម្បីលើកទង់សាសនាឱ្យរុងរឿងឡើង តែបើអស់ការគោរពដរាបណា ព្រះពុទ្ធសាសនាក៏នឹងត្រូវសាបសូន្យដរាបនោះ ។ ខាងក្រោមនេះជាការគោរព៧យ៉ាងដែលសុជីវធម៌នៃពុទ្ធបរិស័ទមិនអាចរំលងបានៈ
១-គោរពចំពោះព្រះបរមសាស្តា បានដល់ការគោរពព្រះពុទ្ធរូប
២-គោរពចំពោះព្រះធម៌ យកកុសលធម៌មកទុកក្នុងចិត្តសន្តាន
៣-គោរពចំពោះព្រះសង្ឃបានដល់ទាំងភិក្ខុ និងសាមណេរតូចៗ
៤-សិក្ខាគារវតា គោរពចំពោះសិក្ខា គឺគោរពក្នុងការសិក្សាធម៌វិន័យ
៥-គោរពចំពោះសមាធិ គឺការតាំងចិត្តស៊ប់ក្នុងអារម្មណ៍ចាកគ្រឿងសៅហ្មង
៦-ធ្វើខ្លួនឱ្យគេប្រដៅងាយ បន្ទន់កាយវាចាចិត្តទៅតាមដំបូន្មានលោកអ្នកចេះដឹង
៧-កល្យាណមិត្ត គឺសេពគប់មិត្តល្អ ឬសេពគប់បណ្ឌិតអ្នកប្រាជ្ញ ។
គោរពទាំង៧ប្រការនេះមិនមែនសម្រាប់តែបរិស័ទឧបាសកឧបាសិកាប៉ុណ្ណោះទេ ព្រះសង្ឃក៏គប្បីប្រកាន់យកតាមគោលធម៌នេះផងដែរ ដើម្បីញុំាងអង្គការសាសនាមួយនេះឱ្យបានរុងរឿងឡើង ។ សាន សារិន
ចែករំលែកព័តមាននេះ