វិន័យរបស់អ្នកបួសគឺស្ថិតនៅលើភ្នែកមហាជន បើគេឃើញព្រះសង្ឃអង្គណាមិនសង្រួមឥន្ទ្រិយ ប្រព្រឹត្តឆ្គង ហ្នឹងហើយគឺខុសវិន័យ តែបើគេឃើញកាយវិការស្រគត់ស្រគំ រៀបរយកាយយ៉ាងសុភាពរាបសា នោះគឺត្រឹមត្រូវតាមធម៌វិន័យហើយ ព្រោះថាតម្លៃរបស់អ្នកបួសស្ថិតនៅត្រង់ការសង្រួមមានការសង្រួមភ្នែកជាដើមជាធំ ។ ខាងក្រោមនេះជាការសង្រួម៥ចំណុចក្នុងផ្លូវវិន័យរបស់ព្រះសង្ឃៈ
១-សង្រួមក្នុងឱវាទបាដិមោក្ខ គឺសង្រួមក្នុងវិន័យ
២-សង្រួមភ្នែក ដែលតាមផ្លូវវិន័យអ្នកបួសអាចសម្លឹងទៅមុខបានត្រឹមតែមួយជួរនឹមរទេះ ប្រហែលជាពីរម៉ែត្រ
៣-សង្រួមកុំឱ្យអារម្មណ៍ធ្លាក់ទៅក្នុងខ្សែតណ្ហា
៤-សង្រួមក្នុងខន្តី គឺអត់ធន់នូវត្រជាក់និងក្តៅជាដើម
៥-សង្រួមក្នុងវិរិយៈការព្យាយាម គឺកម្ចាត់បង់នូវវិតក្កៈ៣យ៉ាងមានកាមវិតក្កៈជាដើម ។
វិន័យទាំង៥មាតិកានេះព្រះពុទ្ធទ្រង់បញ្ញត្តិទុកមកហើយសម្រាប់ព្រះសង្ឃគ្រប់សម័យកាលប្រតិបត្តិ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យបានគង់វង្សជាអង្វែង ។ សាន សារិន
ចែករំលែកព័តមាននេះ