ការស្តាប់រមែងនាំឱ្យមានបញ្ញានៅពេលការស្តាប់នោះដោយយកចិត្តទុកដាក់ ស្តាប់ដោយគោរព គឺស្តាប់ចង់ចេះ ចង់ដឹងពិតៗ ។ ខាងក្រោមនេះជាអានិសង្សនៃការស្តាប់ធម៌ៈ
១-តែងបានស្តាប់ធម៌ ដែលខ្លួនពុំទាន់ដែលបានស្តាប់
២-តែងញុំាងធម៌ដែលខ្លួនធា្លប់ស្តាប់ហើយឱ្យចំណេះជំនាញល្អឡើង
៣-តែងកម្ចាត់នូវសេចក្តីសង្ស័យចេញបាន
៤-តែងធ្វើទិដ្ឋិរបស់ខ្លួនឱ្យត្រឹមត្រង់បាន
៥-ចិត្តអ្នកស្តាប់ធម៌នោះតែងជ្រះថ្លា ប្រតិបត្តិតាមផ្លូវត្រូវ ។
ធម៌ទាំង៥ប្រការនេះជាគន្លឹះយ៉ាងសំខាន់សម្រាប់អ្នកស្តាប់ ដើម្បីជាប្រយោជន៍លើកកម្ពស់ការចេះដឹងរបស់ខ្លួន ។ សាន សារិន
ចែករំលែកព័តមាននេះ