ព្រះមានព្រះភាគ ព្រះអង្គមិនបានលើកសរសើរអំពីការធ្វើទានជាប់ដោយកិលេសទេ ព្រោះកិលេសនេះឯងធ្វើឱ្យចិត្តលោភលន់កាន់តែធ្ងន់ ជាចិត្តមិនរួចរដោះចេញចាកភព ប៉ុន្តែព្រះអង្គទ្រង់សរសើរដល់ការធ្វើទានទាំងឡាយណាដែលមានការតាំងចិត្តត្រូវ គឺយកព្រះនិព្វានជាអារម្មណ៍តែមួយគត់ ដែលជាទីឋានបរមសុខ ទីរំលត់ទុក្ខទាំងអស់ ។
ខាងក្រោមនេះជាទានដែលជាប់ដោយកិលេសគឺ ឱ្យទានព្រោះចង់ទៅកើតក្នុងត្រកូលមហាសាល ត្រកូលខ្ពង់ខ្ពស់ ត្រកូលមានទ្រព្យសម្បត្តិច្រើន និងមានរូបសម្បត្តិស្អាត, ឱ្យទានព្រោះចង់កើតក្នុងឋានទេវលាកទាំង៦ជាន់, ឱ្យទានព្រោះចង់ទៅកើតក្នុងព្រហ្មលោក ។
ទីឋានទាំងអស់នេះបានសុខដែរ តែសុខនោះនៅមិនអស់មិនហើយ គឺជួនបានសុខ ជួនកើតទុក្ខមិនឋិតថេរ។ កន្លែងដែលបានសុខមិនប្រែប្រួល សុខតែមួយគត់ហៅថា ព្រះនិព្វានតែមួយគត់ដែលជាកន្លែងអស់ទុក្ខកង្វល់ និងមិនជាប់ជំពាក់អ្វីទៀតឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ