ព្រះពុទ្ធសាសនារុងរឿងទៅបាន លុះត្រាតែព្រះសង្ឃដែលរស់នៅផ្ទាល់ជាមួយនឹងព្រះពុទ្ធគោរពធម៌វិន័យឱ្យបានតឹងរ៉ឹងបំផុត តែបើសង្ឃបង់វិន័យ សាសនាក៏វិនាសសាបសូន្យទៅហោង ។ ខាងក្រោមនេះជាមាតិកាធម៌៥ចំណុចគឺសម្រាប់តែអ្នកបួសៈ
១-សទ្ធា ជឿហេតុដែលគួរជឿ គឺជឿដោយបញ្ញា
២-ហិរិ ខ្មាសបាបខ្មាសអំពើអាក្រក់ ខ្មាសភ្នែកមហាជនជុំទិស
៣-ឱត្តប្ប ស្លុតខ្លាចបាប ខ្លាចអំពើទុច្ចរិត
៤-អារទ្ធវិរិយ ប្រារព្ធព្យាយាមជានិច្ច ឥតខ្ជិលច្រអូស
៥-បញ្ញា ដឹងច្បាស់នូវហេតុគួរនិងហេតុមិនគួរ ។
ធម៌ទាំង៥ចំណុចនេះដៅចំពោះតែទៅលើអ្នកបួសក្នុងព្រះពុទ្ធសាសនា តែបើប្រាស់ចាកត្រង់ចំណុចណាមួយនឹងធ្វើឱ្យតម្លៃឧត្តមភេទធ្លាក់ចុះ ឬក៏ធ្វើឱ្យឥទ្ធិពលសាសនាមួយនេះកាន់តែពិបាកស្តារ ។ សាន សារិន
ចែករំលែកព័តមាននេះ