ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥស្សរភាព​ទាំង​៤​ជា​ទិស​ដៅ​យ៉ាង​សំខាន់​នៃ​ពុទ្ធបំណង

3 ឆ្នាំ មុន

អ្វី​ទៅ​ជា​ឥស្សរភាព ? ភាព​ជា​ធំ ឬ​ភាវៈ​ដែល​ប្រសើរ​ជាងគេ​លោក​ហៅ​ថា ឥស្សរភាព ។ ឥស្សរភាព​នេះ​មាន​៤​យ៉ាង​គឺៈ ១-​ឥស្សរភាព​ខាង​កាយ បាន​ដល់​កាយ​ដែល​ឆ្លង​ផុត​ពី​ភាវៈ​ដែល​ស្រេកឃ្លាន​ដោយ​អាហារ​ភោជន ។…

អ្វី​ទៅ​ជា​ឥស្សរភាព ? ភាព​ជា​ធំ ឬ​ភាវៈ​ដែល​ប្រសើរ​ជាងគេ​លោក​ហៅ​ថា ឥស្សរភាព ។ ឥស្សរភាព​នេះ​មាន​៤​យ៉ាង​គឺៈ

១-​ឥស្សរភាព​ខាង​កាយ បាន​ដល់​កាយ​ដែល​ឆ្លង​ផុត​ពី​ភាវៈ​ដែល​ស្រេកឃ្លាន​ដោយ​អាហារ​ភោជន ។

២-​ឥស្សរភាព​ខាង​សង្គម បាន​ដល់​សង្គម​ដែល​ពឹង​លើ​ខ្លួនឯង​បាន មាន​សីលធម៌ ចរិយា​ធម៌​មាន​សន្តិភាព ហើយ​មនុស្ស​ក្នុង​សង្គម​គោរព​ច្បាប់ទម្លាប់​បាន​ល្អ ។

៣-​ឥស្សរភាព​ខាង​ចិត្ត គឺ​ចិត្ត​ដែល​មាន​សុខភាព ជា​ចិត្ត​មិន​សៅហ្មង​ដោយ​ការ​ខឹង​ក្រោធ លោភៈ វង្វេង​។

៤-​ឥស្សរភាព​ខាង​បញ្ញា គឺ​ការ​រួច​ផុត​ពី​ទុក្ខ​ដោយ​មិន​មាន​សល់​អ្វី ជា​បញ្ញា​បរិសុទ្ធ​ឆ្ពោះទៅ​រក​សេចក្តីសុខ​តែ​ម្យ៉ាង ។

ឥស្សរភាព​ទាំង​៤​នេះ​ជា​ទិស​ដៅ​យ៉ាង​សំខាន់​នៃ​អ្នកដឹកនាំ​ដើម្បី​ឈាន​ទៅ​រក​ភាព​សុខសាន្ត និង​សន្តិភាព​នៅ​ក្នុង​សង្គម​ជាតិ​ទាំងមូល ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ