ពិតណាស់ពាក់ព័ន្ធនឹងការចូលវស្សានេះ មានសំនួរមួយតែងលើកឡើងជាហូរហែមកថា តើភិក្ខុសាមណេរដែលបានចូលវស្សាហើយ អាចនិមន្តចេញក្រៅបានដែរឬទេ ?
តាមពុទ្ធប្បញ្ញត្តិ ព្រះអង្គទ្រង់ហាមមិនឱ្យភិក្ខុសង្ឃទាំងឡាយដែលគង់ក្នុងអារាមនីមួយៗ ចេញពីវត្តដោយកន្លងរាត្រីនោះទេ ក្នុងកាលនៃការចូលកាន់ព្រះវស្សាបីខែនេះ ។ ប៉ុន្តែដោយសារមានការទូលសុំពីពួកពុទ្ធបរិស័ទ និងភិក្ខុសង្ឃ ទើបព្រះមានព្រះភាគទ្រង់អនុញ្ញាតឱ្យលើកសត្តាហៈបានចំនួន៧ថ្ងៃ ដោយផ្អែកលើមូលហេតុខាងក្រោមគឺ៖
១-មាតា ឬបិតាឈឺ
២-គ្រូឧបជ្ឈាយ៍មានអាពាធ
៣-មានការនិមន្តពីពួកពុទ្ធបរិស័ទ
មូលហេតុទាំងបីចំណុចនេះហើយជាកិច្ចសំខាន់ដែលភិក្ខុអាចលើកសត្តាហៈបាន៧ថ្ងៃ តែគួរវិលចូលវត្តវិញក្នុងថ្ងៃទី៦ដើម្បីចៀសវាងអន្តរាយដល់ការគង់ចាំវស្សា ។ សាន សារិន
ចែករំលែកព័តមាននេះ