ការចូលព្រះវស្សាអស់ត្រីមាស(បីខែ)នេះមានសារៈសំខាន់ណាស់ចំពោះព្រះភិក្ខុសង្ឃ ដែលបានចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ដែលសារប្រយោជន៍ទាំងនោះមានដូចជាៈ
១-ធ្វើឱ្យភិក្ខុសាមណេរទទួលបាននូវការសង្រួមឥន្ទ្រិយសំវរៈកាន់តែប្រសើរ ។
២-ទទួលបានអានិសង្សនៃការកាន់ព្រះវស្សា ។
៣-បានផ្តល់ឱកាសដល់ភិក្ខុសង្ឃទទួលអានិសង្សកឋិនដែលទាយកនាំមក ។
៤-បង្កើនសេចក្តីជ្រះថ្លាដល់ពុទ្ធបរិស័ទ ។
៥-អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ និងភិក្ខុនៅក្នុងអាវាសបានល្អ ។
នៅក្នុងរដូវគង់ចាំព្រះវស្សាក្នុងរវាងបីខែនេះមានសារប្រយោជន៍ធំធេងណាស់សម្រាប់អ្នកបួស ពិសេសសមណសិស្ស សមណនិស្សិតសិក្សារៀនសូត្រនៅសាលាបាលី លោកមានឱកាសសិក្សាស្រាវជ្រាវបានច្រើន និងដោយសេចក្តីស្ងប់ ។ សាន សារិន
ចែករំលែកព័តមាននេះ