ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ភិក្ខុ​ត្រូវ​ទោស​ធ្ងន់​ហើយ​នៅ​តែ​មិន​ព្រម​លះ​ភេទ ?

3 ឆ្នាំ មុន

បានជា​ភិក្ខុ​ត្រូវ​ទោស​បារាជិក​ហើយ នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​បន្ត​ទៀត​មក​ពី​មាន​មូលហេតុ​បែប​នេះ ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ លាភសក្ការៈ និង​កិត្តិយស​នោះ​ឯង ។ អ្នកបួស​ប្រភេទ​នេះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រូប​កាយ​នេះ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​ជាក់​ជា​មិន​ខាន ។ លើស​ពី​នេះ​ទៅ​ទៀត…

បានជា​ភិក្ខុ​ត្រូវ​ទោស​បារាជិក​ហើយ នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​បន្ត​ទៀត​មក​ពី​មាន​មូលហេតុ​បែប​នេះ ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ លាភសក្ការៈ និង​កិត្តិយស​នោះ​ឯង ។ អ្នកបួស​ប្រភេទ​នេះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រូប​កាយ​នេះ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​ជាក់​ជា​មិន​ខាន ។

លើស​ពី​នេះ​ទៅ​ទៀត ទោះជា​មានទោស​តាម​ផ្លូវ​វិន័យ​ធ្ងន់​ដល់​ម្ល៉ឹង​ហើយ​ក៏​ដោយ តែ​ភិក្ខុ​រូប​នោះ​នៅ​តែ​មិន​លះបង់​ភេទ​ជា​បព្វជិត​ក៏​ដោយសារ​មួយ​ចំណែក​ធំ​ព្រោះ​ចង់បាន​មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ​អន្ទង​ចិត្ត​អ្នកបួស​ក្លែងភេទ​នោះ​ឱ្យ​ហ៊ាន​ប្រព្រឹត្ត​អំពើអាក្រក់​ផ្សេង​ៗ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មិន​គិត​ពី​អនាគតជាតិ​ឡើយ ។

អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ពោល​ថា ពាក្យ​សរសើរ កិត្តិយស និង​លាភសក្ការៈ​គឺជា​មាត់ជ្រោះ​ដ៏​រអិល​បំផុត វា​ងាយ​នឹង​នាំ​ឲ្យ​របូត​ជើង​ធ្លាក់​បាក់​ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ប្រមាទ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ