នៅក្នុងគម្ពីរវិសុទ្ធិមគ្គមាននិយាយអំពីកម្លាំងទាំង៥របស់ព្រះបរមសាស្តាដោយការប្រៀបធៀបយ៉ាងនេះថាកម្លាំងទាំង៥របស់ព្រះពុទ្ធកុំថាឡើយមនុស្សលោក សូម្បីតែទេវតាក៏មិនអាចប្រៀបនឹងព្រះអង្គបានដែរ កម្លាំងទាំង៥នោះគឺៈ
១-កម្លាំងសទ្ធា គឺជឿជាក់ច្បាស់លាស់ណាស់
២-កម្លាំងហិរិ សេចក្តីខ្មាសអំពើអាក្រក់
៣-កម្លាំងឱត្តប្បៈ សេចក្តីខ្លាចបាប
៤-កម្លាំងព្យាយាម យកការព្យាយាមជាធំ
៥-កម្លាំងប្រាជ្ញា មានបញ្ញាច្រើនលើសមនុស្ស និងទេវតា ។
ព្រះសម្មាសម្ពុទ្ធទ្រង់តាំងនៅក្នុងកម្លាំង៥ប្រការនេះរហូតដល់ព្រះអង្គចូលកាន់ព្រះនិព្វាន ។ សាន សារិន
ចែករំលែកព័តមាននេះ