ជីវភាព​ព្រះសង្ឃ​ក្នុង​រដូវ​គង់​ចាំ​វស្សា


ភាព​លំបាក​របស់​ព្រះសង្ឃ​ក្នុង​រដូវ​គង់​ចាំ​ព្រះ​វស្សា​គឺ​លំបាក​ក្នុង​ការ​និមន្ត​ទៅ​ណា​មក​ណា ជា​ពិសេស​និមន្ត​ចេញ​បិណ្ឌបាត​ចង្ហាន់​បំផុត ជួនកាល​ពេល​ដែល​កំពុង​និមន្ត​ស្រាប់តែ​មាន​ភ្លៀង ធ្វើ​ឲ្យ​លោក​ទទឹកជោក​តែ​ម្តង​ក៏​មាន តែបើ​លោក​មិន​និមន្ត​ចេញ​បិណ្ឌបាត​ទេ នឹង​ត្រូវ​អត់​ចង្ហាន់​ឆាន់​តែ​ម្តង ។

ព្រះ​មហា​ជា ប៊ុ​ន​នឿ​ន បាន​មាន​ថេរ​ដីកា​ថា ក្រៅពី​ផល​លំបាក​នេះ គឺ​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ប្រជា​ពុទ្ធបរិស័ទ ទាក់ទង​នឹង​ជីវភាព​របស់​ព្រះសង្ឃ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​នេះ​គឺ​ពុទ្ធបរិស័ទ​ភាគច្រើន​គិត​ថា ព្រះសង្ឃ​មាន​ចង្ហាន់​បរិបូណ៌​ហើយ ព្រោះ​យល់​ថា​មាន​គេ​ផ្គត់ផ្គង់ តែ​តាម​ការ​ពិត​មិនមែន​ទេ ។

ពេល​ចូល​ព្រះ​វស្សា​នេះ​ហើយ ជា​ពេល​ដែល​ព្រះសង្ឃ​ខ្វះ​ចង្ហាន់ ពិសេស​ព្រះសង្ឃ​លោក​អ្នក​សិក្សា​រៀនសូត្រ ឬ​ហៅ​ថា សមណ​សិស្ស សមណ​និស្សិត​តែង​ជួប​ការ​លំបាក​ច្រើន ។ ហើយ​អ្វី​ដែល​ជា​ផលវិបាក​មួយទៀត គឺ​ការ​ប្រកាន់​ព្រះសង្ឃ​ពី​សំណាក់​ឧបាសក ឧបាសិកាមួយចំនួន ដែល​យល់​ថា ព្រះសង្ឃ​មិន​អាច​និមន្ត​ទៅ​ណា​បាន ជា​ពិសេស​ពេល​ឃើញ​ព្រះសង្ឃ​និមន្ត​ទៅ​បិណ្ឌបាត កាត់​ភ្លៀង​ក៏​រិះគន់​ព្រះសង្ឃ​ដោយ​ប្រើ​ពាក្យពេចន៍​មិន​គប្បី​ផ្សេង​ៗ ព្រោះតែ​ពួក​គាត់​មិនដឹង​ថា​នេះ​ជា​ក្តី​លំបាក​របស់​ព្រះសង្ឃ​នោះ​ទេ ។

ព្រះសង្ឃ​លោក​មិន​ចង់​និមន្ត​កាត់​ភ្លៀង កាត់​ជ្រាំ​អ្វី​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​និមន្ត​បិណ្ឌ​ទៅ​ស្រាប់តែ​មាន​ភ្លៀង ហើយ​ម្យ៉ាងទៀត​បើ​លោក​មិន​និមន្ត​ចេញ​បិណ្ឌ​ទេ​នឹង​ត្រូវ​អត់​ចង្ហាន់​ឆាន់ ។ អីចឹង​សូម​ពុទ្ធបរិស័ទ​ត្រិះ​រិះ​ត្រង់​ចំណុច​ហ្នឹង​ផង និង​ជួយ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​តាម​កម្លាំង​ស​ន្ទា​ជ្រះថ្លា ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ