ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ដល់​វេលា​ដែល​ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​ចូល​កាន់​វស្សា​ហើយ

3 ឆ្នាំ មុន

ចូល​វស្សា​គឺជា​ពិធី​ដ៏​ធំ​មួយ​ផ្នែក​ព្រះ​វិន័យ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឲ្យ​ព្រះសង្ឃ​សាវក​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែល​មាន​រយៈពេល​៣​ខែ ពោល​គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​អាសាធ​រហូត​ដល់​១៥​កើត ខែអស្សុជ ។ ថ្ងៃនេះ​ជា​ថ្ងៃ​១​រោច ខែអាសាឍ…

ចូល​វស្សា​គឺជា​ពិធី​ដ៏​ធំ​មួយ​ផ្នែក​ព្រះ​វិន័យ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឲ្យ​ព្រះសង្ឃ​សាវក​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែល​មាន​រយៈពេល​៣​ខែ ពោល​គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​អាសាធ​រហូត​ដល់​១៥​កើត ខែអស្សុជ ។

ថ្ងៃនេះ​ជា​ថ្ងៃ​១​រោច ខែអាសាឍ ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទី​៦ ខែកក្កដា គឺជា​ថ្ងៃ​ដែល​ព្រះសង្ឃ​គ្រប់​វត្ត​អារាម នៅ​ទូ​ទាំង​ប្រទេស​ចាប់ផ្តើម​ចូល​ព្រះ​វស្សា​ហើយ ដែល​តាម​ព្រះ​វិន័យ ព្រះសង្ឃ​គ្រប់​វត្ត​អារាម តែង​រៀបចំ​ព្រះ​កាយ​ដើម្បី​ធ្វើ​ពិធី​ចូល​ព្រះ​វស្សា​នៅ​វេលា​រសៀល ថ្ងៃ​១​រោច ខែ​អាសាធ​នេះ​ជា​កំហិត ។

ការ​បញ្ញត្តិ​ឲ្យ​មានការ​កាន់​ព្រះ​វស្សា គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់មាន​ព្រះ​បំណង​ចង់​ឲ្យ​ព្រះសង្ឃ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សិក្សា​រៀនសូត្រ​ក៏​ដូច​ជា​ប្រតិបត្តិ​ធម៌​វិន័យ​ក្នុង​រដូវវស្សា​រយៈពេល​៣​ខែ​ដែល​ជា​រដូវ​ពោរពេញ​ទៅ​ដោយ​ភ្លៀង​ធ្លាក់ ជោគ​ជាំ សម្បូរ​ភក់ជ្រាំ​ច្រើន ។

តាម​ពុទ្ធានុញ្ញាត ព្រះសង្ឃ​ត្រូវ​តែ​ចូល​កាន់​វស្សា​អស់​កាល​៣​ខែ​ក្នុង​វស្សានរដូវ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ​មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះ​ផង​ដែរ​ដោយ​ចាត់ចែង​សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប ភេសជ្ជៈ និង​ទេយ្យទាន​ផ្សេង​ៗ​ដើម្បី​ទំនុកបម្រុង​ដល់​ព្រះសង្ឃ ។

ក្នុង​រវាង​៣​ខែ​នេះ​ព្រះសង្ឃ​ដែល​គង់នៅ​គ្រប់​វត្ត​អារាម​មិន​អាច​និមន្ត​ចេញ​ក្រៅ​ទី​អាវាស​របស់​ខ្លួន​ឱ្យ​កន្លង​រាត្រី​បាន​ឡើយ វៀរលែងតែ​មាន​កិច្ច​សំខាន់​ដូច​ជា មាតាបិតា គ្រូអាចា​រ្យ​ឈឺ​ឬ​ស្លាប់ ឬ​ក៏​ពុទ្ធបរិស័ទ​និមន្ត​ទៅ​ធ្វើបុណ្យ​ទាន ព្រះសង្ឃ​អាច​និមន្ត​បាន​ដោយ​លើក​សត្តា​ហៈ​បាន​រយៈពេល​៧​ថ្ងៃ ហើយ​ត្រូវ​និមន្ត​ចូល​វត្ត​វិញ​ឱ្យទាន់​ក្នុង​ថ្ងៃ​ទី​៧​ដាច់ខាត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ