ពុទ្ធបរិស័ទគប្បីជឿជាក់ក្នុងព្រះសទ្ធម្មដោយបញ្ញា ជ្រះថ្លាចំពោះការប្រតិបត្តិរបស់ភិក្ខុសង្ឃ ដោយមិនប្រកាន់ទោសអូសដំណើរ ហើយទៅជួបសំណេះសំណាលពីការប្រតិបត្តិជាមួយនឹងព្រះសង្ឃជារៀងរាល់ថ្ងៃសីល ។ ខាងក្រោមនេះជាកិច្ច៥យ៉ាងរបស់ពុទ្ធមាមកជនៈ
១-ទៅជួបភិក្ខុសង្ឃ និងសួរបញ្ហាធម៌ដែលខ្លួនឆ្ងល់នៅថ្ងៃសីល
២-មិនប្រមាទក្នុងការស្តាប់ព្រះសទ្ធម្ម
៣-សិក្សាក្នុងសីលសិក្ខា និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន
៤-មានសេចក្តីជ្រះថ្លាដោយមិនងាករេ
៥-កំពុងស្តាប់ធម៌មានចិត្តមិនក្រេវក្រោធ ឬមិនតិះដៀល មិនស្វែងរកទោស និងមិនជជែកគ្នា
៦-មិនស្វែងរកទក្ខិណេយ្យបុគ្កលខាងក្រៅព្រះពុទ្ធសាសនា
៧-ធ្វើទានចំពោះតែអ្នកកាន់ព្រះពុទ្ធសាសនា ។
ធម៌ទាំង៧ចំណុចនេះជាកិច្ចប្រតិបត្តិនៃពុទ្ធសាសនូបត្ថម្ភ ដើម្បីទ្រទ្រង់សាសនាមួយនេះឱ្យឋិតថេរតរៀងទៅ ។ សាន សារិន
ចែករំលែកព័តមាននេះ