ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ព្រះ​ត្រៃរ័ត្ន​ដោយ​ការ​គោរព

3 ឆ្នាំ មុន

តាំង​តែ​ពី​ដើម​រៀង​មក​ព្រះពុទ្ធ​សាសនា​យក​ការ​គោរព​ជា​ធំ​ដើម្បី​លើក​ទង់សាសនា​ឱ្យ​រុង​រឿ​ង​ឡើង តែបើ​អស់​ការ​គោរព​ដរាបណា ព្រះពុទ្ធ​សាសនា​ក៏​នឹង​ត្រូវ​សាបសូន្យ​ដរាប​នោះ​។ ខាងក្រោម​នេះ​ជា​ការ​គោរព​៧​យ៉ាង​ដែល​ពុទ្ធបរិស័ទ​មិន​គួរ​រំលងៈ ១-​គោរព​ចំពោះ​ព្រះ​បរម​សាស្តា បាន​ដល់​ការ​គោរព​ព្រះ​ពុទ្ធរូប ២-​គោរព​ចំពោះ​ព្រះធម៌ យក​ធម៌​កុសលធម៌​មក​ទុក​ក្នុង​ចិត្ត​សន្តាន ៣-​គោរព​ចំពោះ​ព្រះសង្ឃ​បាន​ដល់​ទាំង​ភិក្ខុ និង​សាមណេរ​តូច​ៗ…

តាំង​តែ​ពី​ដើម​រៀង​មក​ព្រះពុទ្ធ​សាសនា​យក​ការ​គោរព​ជា​ធំ​ដើម្បី​លើក​ទង់សាសនា​ឱ្យ​រុង​រឿ​ង​ឡើង តែបើ​អស់​ការ​គោរព​ដរាបណា ព្រះពុទ្ធ​សាសនា​ក៏​នឹង​ត្រូវ​សាបសូន្យ​ដរាប​នោះ​។ ខាងក្រោម​នេះ​ជា​ការ​គោរព​៧​យ៉ាង​ដែល​ពុទ្ធបរិស័ទ​មិន​គួរ​រំលងៈ

១-​គោរព​ចំពោះ​ព្រះ​បរម​សាស្តា បាន​ដល់​ការ​គោរព​ព្រះ​ពុទ្ធរូប

២-​គោរព​ចំពោះ​ព្រះធម៌ យក​ធម៌​កុសលធម៌​មក​ទុក​ក្នុង​ចិត្ត​សន្តាន

៣-​គោរព​ចំពោះ​ព្រះសង្ឃ​បាន​ដល់​ទាំង​ភិក្ខុ និង​សាមណេរ​តូច​ៗ

៤-​សិក្ខា​គារវតា គោរព​ចំពោះ​សិក្ខា គឺ​គោរព​ក្នុង​ការ​សិក្សា​ធម៌​វិន័យ

៥-​គោរព​ចំពោះ​សមាធិ គឺ​ការ​តាំងចិត្ត​ស៊ប់​ក្នុង​អារម្មណ៍​ចាក​គ្រឿង​សៅហ្មង

៦-​ធ្វើខ្លួន​ឱ្យ​គេ​ប្រដៅ​ងាយ បន្ទាន់​កាយវាចា​ចិត្ត​ទៅ​តាម​ដំបូន្មាន​លោក​អ្នកចេះ​ដឹង

៧-​មាន​កល្យាណមិត្ត គឺ​សេពគប់​មិត្ត​ល្អ ឬ​សេពគប់​បណ្ឌិត​អ្នកប្រាជ្ញ

គោរព​ទាំង​៧​ប្រការ​នេះ​មិនមែន​សម្រាប់​តែ​បរិស័ទ​ឧបាសក​ឧបាសិកា​ប៉ុណ្ណោះ​ទេ ព្រះសង្ឃ​ក៏​គប្បី​ប្រកាន់​យក​តាម​គោល​ធម៌​នេះ​ផង​ដែរ ដើម្បី​ញុំាង​អង្គការ​សាសនា​មួយ​នេះ​ឱ្យ​បា​ន​​រុងរឿង​ឡើង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ