ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​ជា​គ្រឿង​ជម្រះ​កិលេស​ឱ្យ​ស្រាល​ចុះ

3 ឆ្នាំ មុន

ទាំង​អ្នកបួស​និង​គ្រហស្ថ​ដែល​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​គប្បី​ពិចារណា​នូវ​ធម៌​ទាំង​៧​ប្រការ​នេះ​ដើម្បី​ញុំ​ា​ង​កិលេស​ឱ្យ​ស្តើង​ចុះ គឺៈ ១-​សេចក្តី​សម្គាល់ថា អ្វី​ៗ​ក្នុង​លោក​នេះ​រមែង​មិន​ទៀង មិន​ឋិតថេរ មិនយូរ​អង្វែង ២-​សេចក្តី​សម្គាល់ថា មិនមែន​ខ្លួនប្រាណ មិនមែន​ជា​របស់​ខ្លួន ៣-​សេចក្តី​សម្គាល់ថា…

ទាំង​អ្នកបួស​និង​គ្រហស្ថ​ដែល​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​គប្បី​ពិចារណា​នូវ​ធម៌​ទាំង​៧​ប្រការ​នេះ​ដើម្បី​ញុំ​ា​ង​កិលេស​ឱ្យ​ស្តើង​ចុះ គឺៈ

១-​សេចក្តី​សម្គាល់ថា អ្វី​ៗ​ក្នុង​លោក​នេះ​រមែង​មិន​ទៀង មិន​ឋិតថេរ មិនយូរ​អង្វែង

២-​សេចក្តី​សម្គាល់ថា មិនមែន​ខ្លួនប្រាណ មិនមែន​ជា​របស់​ខ្លួន

៣-​សេចក្តី​សម្គាល់ថា ខ្លួនប្រាណ​យើង​នេះ​មិនល្អ ជា​របស់​បដិកូល វត្ថុ​សម្អុយ

៤-​សេចក្តី​សម្គាល់ថា មិនមែន​ជា​ទោស​របស់​ខ្លួន ជា​ទោស​របស់​វដ្តៈ

៥-​សេចក្តី​សម្គាល់​ក្នុង​ការ​លះ​ដោយ​ប្រការ​ផ្សេង​ៗ

៦-​សេចក្តី​សម្គាល់​ក្នុង​ធម៌​ប្រាសចាក​រាគៈ ទោសៈ មោហៈ​ពី​ចិត្ត​សន្តាន

៧-​សេចក្តី​សម្គាល់​ក្នុង​ធម៌​ជាទី​រលត់​នៃ​ទុក្ខ​ទាំងពួង​ក្នុង​លោក ។

កំពូល​ធម៌​ទាំង​៧​ចំណុច​នេះ​គឺ​បរិស័ទ​ទាំង​៤​ពួក ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា គប្បី​ពិចារណា​ឱ្យ​បាន​រឿយ​ៗ ដើម្បី​ញុំ​ា​ង​កិលេស​ឱ្យ​ស្តើង​ចុះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ