ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បព្វជិត​ជា​គ្រឹះ​នៃ​ព្រះពុទ្ធ​សាសនា

3 ឆ្នាំ មុន

ព្រះសង្ឃ​បរិសុទ្ធ​គឺជា​ព្រះសង្ឃ​ដែល​ប្រតិបត្តិ​ទៅ​តាម​ត្រៃសិក្ខា​មាន សីល សមាធិ បញ្ញា ដែល​លោក​ចាត់​ថា​ជា​គ្រឹះ​យ៉ាង​រឹង​មាំ​ក្នុង​ការ​លើក​តម្លៃ​ឧត្តមភេទ ធ្វើ​ឱ្យ​អាសវៈ​ស្តើង​ចុះ និង​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ឱ្យ​ប្រសើរ​ឡើង ។ ខាងក្រោម​នេះ​ជា​គោល​ធម៌​ទាំង​៧​ចំណុច ដែល​អ្នកបួស​គប្បី​ដុសខាត់​សីល​របស់​ខ្លួន​ឱ្យ​បាន​ស្អាតៈ…

ព្រះសង្ឃ​បរិសុទ្ធ​គឺជា​ព្រះសង្ឃ​ដែល​ប្រតិបត្តិ​ទៅ​តាម​ត្រៃសិក្ខា​មាន សីល សមាធិ បញ្ញា ដែល​លោក​ចាត់​ថា​ជា​គ្រឹះ​យ៉ាង​រឹង​មាំ​ក្នុង​ការ​លើក​តម្លៃ​ឧត្តមភេទ ធ្វើ​ឱ្យ​អាសវៈ​ស្តើង​ចុះ និង​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ឱ្យ​ប្រសើរ​ឡើង ។ ខាងក្រោម​នេះ​ជា​គោល​ធម៌​ទាំង​៧​ចំណុច ដែល​អ្នកបួស​គប្បី​ដុសខាត់​សីល​របស់​ខ្លួន​ឱ្យ​បាន​ស្អាតៈ

១-​ជា​អ្នកមាន​សទ្ធា ជឿជាក់​ពិត​ឥត​ងាករេ

២-​ជា​អ្នកមាន​សីល​ដ៏​ប្រសើរ

៣-​ជា​ពហុស្សូត អ្នកចេះ​ដឹង​ច្រើន

៤-​ជា​អ្នក​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់

៥-​ជា​អ្នកមាន​ព្យាយាម​ជា​ធំ

៦-​ជា​អ្នកមាន​សតិ​ជាប់​ជា​និច្ច

៧-​ជា​អ្នកមាន​បញ្ញា​ច្រើន

អ្នក​ធ្វើ​ទាន​បើ​ប៉ះ​ចំ​ព្រះសង្ឃ​ដែល​មាន​សីល​បរិសុទ្ធ​ស្អាត ផល​នៃ​ទាន​នោះ​ក៏​បាន​ច្រើន តែបើ​ប៉ះ​ចំ​ភិក្ខុ​ទ្រុស្តសីល ទាន​នោះ​ក៏​សៅហ្មង បាន​ផល​តិច ហេតុ​ដូច្នេះ​ដើម្បី​ញុំ​ា​ង​សទ្ធា​ពុទ្ធបរិស័ទ​ឱ្យ​មាំ​ស៊ប់ មិន​បែក​រេ​ទៅ​រក​សាសនា​ផ្សេង អ្នកបួស​គប្បី​បដិបត្តិ​តាម​ធម៌​វិន័យ​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង​៦​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ