នៅក្នុងសង្គហធម៌ ព្រះមានព្រះភាគត្រាស់ថា កូនល្អជាកូនដែលបានបំពេញនូវតួនាទីរបស់ខ្លួនទាំង៥ប្រការចំពោះមាតាបិតាឲ្យបានខ្ជាប់ខ្ជួនគឺៈ
១-កូនល្អត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាឱ្យបានម៉ត់ចត់
២-កូនល្អត្រូវជួយធ្វើការងាររបស់មាតាបិតា កុំគេចវេះ ឬខ្ជិលច្រអូស
៣-កូនល្អត្រូវចេះថែរក្សាពូជពង្ស វង្សត្រកូលឱ្យបានខ្ពស់ឡើង
៤-កូនល្អត្រូវចេះប្រតិបត្តិខ្លួនឲ្យបានល្អ ដើម្បីទទួលកេរមរតករបស់ឪពុកម្តាយ
៥-នៅពេលឪពុកម្តាយស្លាប់ទៅ ត្រូវធ្វើបុណ្យឧទិ្ទសមគ្គផលជូនគាត់ ។
កូនប្រុសស្រីទាំងឡាយណាបានបំពេញតួនាទីទាំង៥ប្រការនេះដោយបរិបូណ៌ហើយ នឹងបាននាមថាជាមនុស្សល្អ មានគេស្រឡាញ់ចូលចិត្តច្រើន មានកិត្តិយសកេរ្តិ៍ឈ្មោះល្អ មានសេចក្តីរុងរឿងរីកចម្រើនក្នុងសង្គមគ្រួសារ ជាគំរូល្អដល់ជនទូទៅ និងបានជាទីបីបាច់ថែរក្សាពីទេវតា លុះធ្វើកាលកិរិយាទៅនឹងបានទៅកើតក្នុងឋានទេវតាជាក់ជាមិនខាន ។ សាន សារិន
ចែករំលែកព័តមាននេះ