ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​មនុស្ស​ត្រូវ​តែ​រៀន​រហូត​អស់​អវិជ្ជា

3 ឆ្នាំ មុន

មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តី​ប្រមាទ​សោះឡើយ គួរ​យក​ការ​សិក្សាអប់រំ​ពិសេស​ទូន្មាន​ខ្លួន​ដោយ​ព្រះធម៌​ជា​គោល​សំខាន់ សម្រាប់​ដាស់តឿន​ជីវិត​ប្រចាំ​ថ្ងៃ មិន​ថា​តែ​វ័យក្មេង វ័យ​កណ្តាល ឬ​វ័យចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំងអស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា និង​តណ្ហា​គឺ​ត្រូវ​តែ​រៀន ។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹមតែ​បាន​នូវ​ការ​ចេះ​ដឹង​ក្នុង​មុខ​វិជ្ជាជីវៈ​បុ​ណ្ណឹ​ង​ទេ…

មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តី​ប្រមាទ​សោះឡើយ គួរ​យក​ការ​សិក្សាអប់រំ​ពិសេស​ទូន្មាន​ខ្លួន​ដោយ​ព្រះធម៌​ជា​គោល​សំខាន់ សម្រាប់​ដាស់តឿន​ជីវិត​ប្រចាំ​ថ្ងៃ មិន​ថា​តែ​វ័យក្មេង វ័យ​កណ្តាល ឬ​វ័យចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំងអស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា និង​តណ្ហា​គឺ​ត្រូវ​តែ​រៀន ។

ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹមតែ​បាន​នូវ​ការ​ចេះ​ដឹង​ក្នុង​មុខ​វិជ្ជាជីវៈ​បុ​ណ្ណឹ​ង​ទេ គឺ​ត្រូវ​ហ្វឹកហាត់​អប់រំ​នូវ​ចំណេះដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែម​ទៀត ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ស្ថិត​លើ​ការ​អស់​ទៅ​នៃ​អវិជ្ជា​និង​តណ្ហា​ដែល​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខសោក​នោះ​ឯង ។

ការ​អស់​ទៅ​នៃ​អវិជ្ជា​និង​តណ្ហា គឺ​ស្ថិត​នៅ​លើ​ការ​សិក្សាអប់រំ​ហ្វឹកហាត់​រឿយ​ៗ​ហ្នឹងឯង នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​គ្រប់​រូប ។

គួរ​ចង​ចាំ​ថា ការ​ដែល​បុគ្គល​មិន​បោះបង់​នូវ​ជីវិត​ឲ្យ​ផុត​អំពី​ការ​សិក្សាអប់រំ​នឹង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង កាន់តែ​ភ្លឺស្វាង​ឡើង ដោយសារ​ការ​អប់រំ​នេះឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ