ព្រះធម៌តែលើកតម្លៃមនុស្សដែលអាប់អន់ តូចទាបឱ្យខ្ពង់ខ្ពស់បាន ការអប់រំមនុស្សដោយព្រះធម៌រមែងធ្វើមនុស្សឲ្យមានជីវិតល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។
បានកើតមកជាមនុស្សហើយត្រូវមានការសិក្សា ព្រោះមនុស្សជាបុថុជ្ជនដែលត្រូវហ្វឹកហាត់អប់រំ បើមិនបានហ្វឹកហាត់សិក្សាអប់រំទេ មនុស្សមិនអាចល្អទៅបានឡើយ ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍ នេះជារឿងធម្មជាតិរបស់មនុស្ស ។
មនុស្សផ្សេងអំពីសត្វតិរច្ឆាន គឺនៅត្រង់មនុស្សជាសត្វវិសេស អាចហ្វឹកហាត់អប់រំឲ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទព្រហ្មគោរពបូជា ។
គុណធម៌ដែលមានក្នុងមនុស្ស មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់ ។ សាន សារិន
ចែករំលែកព័តមាននេះ