ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតមក​ជា​មនុស្ស​គួរ​ខំ​បណ្តុះ​សេចក្តី​ល្អ

3 ឆ្នាំ មុន

បាន​មក​ជា​មនុស្ស គួរតែ​ប្រឹងប្រែង​រស់​ដោយ​ខ្លួនឯង មិន​ចាំបាច់​ទៅ​ច្រណែន​អ្វី​ជាមួយ​អ្ន​ក​ដទៃ​ទេ គួរ​ខំ​ចម្រើន​នូវ​សេចក្តី​ល្អ​ឲ្យ​បាន​រឿយ​ៗ ព្រោះ​អំពើ​ល្អ​នេះឯង​ជា​ជម្រក​ដ៏​ប្រ​សើ​រ​របស់​សត្វលោក ។ សេចក្តី​ល្អ​ហ្នឹងហើយ​ជា​ផ្កាឈូក ផុស​ទ្រ​សព្វ​សត្វ ឲ្យ​រួច​ផុត​អំពី​សមុទ្រ​ភ្លើង​គឺ​កម្ម​ពៀរ​វេរា ។…

បាន​មក​ជា​មនុស្ស គួរតែ​ប្រឹងប្រែង​រស់​ដោយ​ខ្លួនឯង មិន​ចាំបាច់​ទៅ​ច្រណែន​អ្វី​ជាមួយ​អ្ន​ក​ដទៃ​ទេ គួរ​ខំ​ចម្រើន​នូវ​សេចក្តី​ល្អ​ឲ្យ​បាន​រឿយ​ៗ ព្រោះ​អំពើ​ល្អ​នេះឯង​ជា​ជម្រក​ដ៏​ប្រ​សើ​រ​របស់​សត្វលោក ។ សេចក្តី​ល្អ​ហ្នឹងហើយ​ជា​ផ្កាឈូក ផុស​ទ្រ​សព្វ​សត្វ ឲ្យ​រួច​ផុត​អំពី​សមុទ្រ​ភ្លើង​គឺ​កម្ម​ពៀរ​វេរា ។

កើតមក​ជា​មនុស្ស បើ​មិន​បាន​ជួយ​ចិញ្ចឹម​អ្នក​ដទៃ​ទេ ក៏​គួរតែ​ចិញ្ចឹម​ខ្លួនឯង​ឲ្យ​រស់ ដោយ​ការ​មិន​បៀតបៀន មិន​ច្រណែន​អ្នក​ដទៃ ការ​ចូល​ចិត្ត​សុំ​តាំង​តែ​អំពី​ជីរស្លឹកគ្រៃ​ជាដើម​នោះ វា​ជា​មារយាទ​មិនល្អ ក៏​រាប់​ចូល​ក្នុង​លក្ខណៈ​នៃ​ការ​បៀតបៀន​គេ​ដែរ ។

តាម​ពិត​មនុស្ស​មាននូវ​សមត្ថភាព​ដ៏​ក្រៃ​លែង អាច​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​បរិសុទ្ធ ជាទី​ពុំនាក់​អាស្រ័យ​នៃ​មនុស្ស​ផង​ទាំងពួង​បាន​ទៀត​ផង ធ្វើ​ជា​មនុស្ស​ត្រូវ​ខិតខំ​បណ្ដុះ​សមត្ថភាព​រប​ស់​​ខ្លួនឯង​ឲ្យ​បាន​រឹងប៉ឹង ទាំង​ឲ្យ​នៅ​ក្នុង​គន្លង​ធម៌​ល្អ​ទៀត​ផង​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ