ភាព​អំណត់​ជា​តបធម៌​ដុត​បំផ្លាញ​នូវ​អំពើអាក្រក់​ទាំងឡាយ


មនុស្ស​យើង​មាន​ចរិត​មិន​ដូច​គ្នា​ទេ ឧបនិស្ស័យ​ក៏​កាន់តែ​ផ្សេង​គ្នា​ទៅ​ទៀត ដោយ​មនុ​ស្ស​​ពួក​ខ្លះ ក្រាស់​ទៅ​ដោយ​កិលេស ឯ​ពួក​ខ្លះ​ទៀត​កិលេស​ស្រាលស្ដើង ពួក​ខ្លះ​មាន​ចរិត​សុភាព​រាបសា និង​ពួក​ខ្លះ​ទៀត​ព្រហើន កោងកាច សាហាវព្រៃផ្សៃ ។

ទោះជា​យ៉ាងណា​យើង​កើតមក​បាន​ទាន់​បាន​ជួបនឹង​ធម៌​ព្រះពុទ្ធ គួរ​មាន​ប្រយោជន៍​ដល់​ការ​សិក្សា​នូវ​ការ​ពិត​នៃ​ជីវិត ដែល​ការ​ពិត​នោះ​មាននៅ​ក្នុង​ជីវិត​ខ្លួនឯង​ផង និង​ជីវិត​អ្នក​ដទៃ​ផង ដើម្បី​បានជា​ប្រយោជន៍​ដល់​ការ​រុងរឿង​នៃ​សាសនា និង​សុខ​សន្តិភាព​នៃ​សង្គម​ជាតិ ដែល​យើង​ទាំងអស់​គ្នា​កំពុង​អាស្រ័យ​សព្វថ្ងៃ​នេះ ។

ព្រះ​ត្រាស់​ថា ការ​អំណត់​អត់ធន់​ជា​តបធម៌​សម្រាប់​ដុត​បំផ្លាញ​នូវ​បាបធម៌​ទាំងឡាយ ដូច្នេះ​​បរិស័ទ​ត្រូវ​ចេះ​អត់ធន់​ឱ្យ​បាន​ច្រើន ដើម្បី​ដឹកនាំ​ចិត្ត​របស់​ខ្លួន​ឱ្យ​ត្រជាក់​ផង និង​ដើម្បី​មិន​បង្ក​ការ​ក្ដៅក្រហាយ​ដល់​អ្នក​ដទៃ​ផង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ