ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ទាំង​៨​ជា​មាគ៌ា​នាំ​ទៅ​រក​ការ​ត្រាស់​ដឹង

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បដិបត្តិ​តាម​ផ្លូវ​ទាំង​៨ ឬ​ហៅ​ថា​អដ្ឋង្គិក​មគ្គ​រហូត​បាន​សម្រេច​នូវ​សម្មា​សម្ពោធិញ្ញាណ​ជា​អគ្គបុគ្គល​ក្នុង​លោក​ពុំ​មាន​អ្នក​ណាមួយ​ស្មើនឹង​ព្រះ​អង្គ​ឡើយ ។ អដ្ឋង្គិក​មគ្គ​មាន​សេចក្តី​ថា ផ្លូវ​ឬ​គន្លង​នៃ​សេចក្តី​ប្រតិបត្តិ​ដោយ​អង្គ​៨​គឺ សម្មាទិដ្ឋិ សេច​ក្តី​យល់​ត្រូវ​១, សម្មា​សង្ក​ប្បោ ត្រិះ​រិះ​ត្រូវ​១, សម្មាវាចា…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បដិបត្តិ​តាម​ផ្លូវ​ទាំង​៨ ឬ​ហៅ​ថា​អដ្ឋង្គិក​មគ្គ​រហូត​បាន​សម្រេច​នូវ​សម្មា​សម្ពោធិញ្ញាណ​ជា​អគ្គបុគ្គល​ក្នុង​លោក​ពុំ​មាន​អ្នក​ណាមួយ​ស្មើនឹង​ព្រះ​អង្គ​ឡើយ ។

អដ្ឋង្គិក​មគ្គ​មាន​សេចក្តី​ថា ផ្លូវ​ឬ​គន្លង​នៃ​សេចក្តី​ប្រតិបត្តិ​ដោយ​អង្គ​៨​គឺ សម្មាទិដ្ឋិ សេច​ក្តី​យល់​ត្រូវ​១, សម្មា​សង្ក​ប្បោ ត្រិះ​រិះ​ត្រូវ​១, សម្មាវាចា សម្តី​ត្រូវ​១, សម្មា​កម្ម​ន្តា ការងារ​ត្រូវ​១, សម្មាអាជីវោ ការ​ចិញ្ចឹមជីវិត​ត្រូវ​១, សម្មា​វា​យា​មោ ព្យាយាម​ត្រូវ​១, សម្មាសតិ សេចក្តី​រឭក​ត្រូវ​១, សម្មាសមាធិ ការ​តម្កល់ចិត្ត​ត្រូវ​១ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ហៅ​អដ្ឋង្គិក​មគ្គ​នេះ​ថា ជា​មជ្ឈិមប្បដិបទា ព្រោះ​ជា​សេចក្តី​ប្រតិ​បត្តិ​យ៉ាង​កណ្តាល មិន​តឹង​ពេក​មិន​ធូរ​ពេក ជា​សេចក្តី​ប្រតិបត្តិ​ដើម្បី រក​សន្តិភាព​ក្នុង​សង្គ​​​​ម​ពិភពលោក ប្រតិបត្តិ​ទៅ​រក​ការ​ត្រាស់​ដឹង ប្រព្រឹត្ត​ទៅ​ដើម្បី​ឯកន្តបរមសុខ​គឺ រម្ងាប់​កិលេស​ដើម្បី​ព្រះ​និព្វាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ