ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​ប្រើប្រាស់​ម៉ាស៊ីន បោស បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០២០​នេះ ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​២​គ្រឿង ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០២០​នេះ ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​២​គ្រឿង ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​សាកល្បង​ប្រើប្រាស់ ដើម្បី​បោសសំអាត​នៅ​តាម​ផ្លូវ និង​តាម​សួរ​ច្បារ​នានា ។

យោង​តាម​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាកល្បង​ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​០២​គ្រឿង ដើម្បី​បោស​នៅ​តាម​ដងផ្លូវ និង​តាម​សួនច្បារ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ម៉ាស៊ីន​ទាំង​ពីរ គ្រឿង​នេះ ជា​អំណោយ​របស់​ទីក្រុង​ណា​ន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជាទី​ក្រុង​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ