ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mercedes នឹង​ប្រើ​រថយន្ត F1 ​ខ្មៅ​សម្រាប់​ការ​ប្រណាំង​ឆ្នាំ​២០២០ ដែលមិន​ធ្លាប់​មាន​ពី​មុន

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្រុមហ៊ុន Mercedes នឹង​ប្រើប្រាស់​រថយន្ត Formula One (F1) ពណ៌​ខ្មៅ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ក្នុងការប្រណាំង​ឆ្នាំ​២០២០ ដែល​ជា​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ…

អន្តរជាតិ ៖ ក្រុមហ៊ុន Mercedes នឹង​ប្រើប្រាស់​រថយន្ត Formula One (F1) ពណ៌​ខ្មៅ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ក្នុងការប្រណាំង​ឆ្នាំ​២០២០ ដែល​ជា​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​រើសអើង​ជាតិ​សាសន៍​។

ពណ៌​ប្រាក់ គឺជា​ពណ៌​តំណាង​របស់​ក្រុមហ៊ុន Mercedes សម្រាប់​រថយន្ត F1 នៅ​ក្នុង​ការ​ប្រណាំង​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៣០ មក​ម្ល៉េះ ដោយ​គ្មាន​ការ​ផ្លាស់​ឡើយ​។ ប៉ុន្តែ​ដោយសារ​តែ​រឿងរ៉ាវ​ជា​ច្រើន ដែល​បាន​កើតឡើង​កន្លង​មក រហូតឈាន​ដល់​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ជុំវិញ​ការ​រើសអើង​ជាតិ​សាសន៍ ក្រោយ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​បុរស​ស្បែក​ខ្មៅ George Floyd នៅ​សហរដ្ឋអាមេរិក​។

ក្រុមហ៊ុន Mercedes បាន​លើក​ឡើង​ថា ចលនា «Black Lives Matter» បាន​ចាប់ផ្តើម​កើតឡើង ដើម្បី​ស្វែងរក​វិធានការ និង​សកម្មភាព​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​។ ហើយ​ការ​ផ្លាស់​ប្តូរ​ពណ៌​តំណាង​របស់​ក្រុមហ៊ុន គឺ​ដើម្បី​ចូលរួម​ជាមួយ​សកម្មភាព​បញ្ឈប់​ការ​រើសអើង​ជាតិ​សាសន៍ គ្រប់​ទម្រង់​រូបភាព​នៅ​ទូ​ទាំ​ង​ពិភពលោក​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula 1 ប្រចាំឆ្នាំ ២០២០ (2020 Formula One World Championship) បាន​ប្រកាស​យក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ជា​ថ្ងៃ​បើក​ទំព័រ​នៃ​ការ​ប្រកួត​របស់​ខ្លួន​ជា​ផ្លូវការ បន្ទាប់​ពី​ត្រូវ​បាន​ពន្យា​ពេល ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩៕ (ដកស្រង់​ចេញពី៖ BBC)