ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ រក​ឃើ​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​៩​នាក់ ដែលមកពីប្រទេស​ឥណ្ឌូ​នេ​ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃនេះ​ក្រសួងសុខាភិបាលយើ​ងរ​ក​ឃើ​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​៩​នាក់​ (​ខ្មែរ៨​នាក់ និង​ឥណ្ឌូ​នេ​ស៊ី ១​នាក់​) មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ជា​សះ​ស្បើ​យ​ម្នាក់ ។ រហូត​ដល់​ម៉ោង ០៧និង៣០​ព្រឹក…

ថ្ងៃនេះ​ក្រសួងសុខាភិបាលយើ​ងរ​ក​ឃើ​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​៩​នាក់​ (​ខ្មែរ៨​នាក់ និង​ឥណ្ឌូ​នេ​ស៊ី ១​នាក់​) មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ជា​សះ​ស្បើ​យ​ម្នាក់ ។

រហូត​ដល់​ម៉ោង ០៧និង៣០​ព្រឹក ថ្ងៃ​ទី ២៧ មិថុនា ២០២០ យើ​ងរ​ក​ឃើ​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​៩​នាក់ (​ករណី​នាំ​ចូល​ទាំងអស់​) ​ដូច្នេះ​ចំនួន​សរុប​កូ​វី​ដ​-១៩ ១៣៩​នាក់ ចំនួន​សំរាក​នៅ​ពេទ្យ​ឡើង​ដល់​១០​នាក់ ចំនួន​ជា​សះ​ស្បើយ​សរុប​ចំនួន​១២៩​នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើ​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ ​បើមិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើ​ង ​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡើយ ។
យេី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា ​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។

យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​ អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើ​ង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា ប្រទេស​យើ​ងរ​ក​ឃើ​ញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ៕