ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​តាម​សាលារៀន​ត្អូញត្អែរ​លក់ដូរ​ធ្លាក់​ចុះ​ស្ទើរតែ​ដល់​កំរិត​សូន្យ​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​តាម​បណ្តា​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​របស់​យើង​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ក្នុងអំឡុងពេល​ផ្ទុះ​មាន​ឡើង​នូវ​ជំងឺ​ផ្លូវដង្ហើម​កូ​វី​ដ ១៩ នោះ រយៈពេល​ប្រមាណ​ជា​ជាង ៣​ខែ​មក​ហើយ ធ្វើ​អោយ​អ្នកមាន​មុខរបរ​លក់ដូរ​នៅ​តាម​សាលារៀន​លក់​មិន​ដាច់​មិន​មាន​សិស្សសាលា​មក​ទិញ​ដូច​កាលពី​ពេល​មុន​ឡើយ​។ ជាក់ស្តែង​សម្រាប់​អ្នកលក់​សៀវភៅ ប៊ិ​ច…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​តាម​បណ្តា​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​របស់​យើង​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ក្នុងអំឡុងពេល​ផ្ទុះ​មាន​ឡើង​នូវ​ជំងឺ​ផ្លូវដង្ហើម​កូ​វី​ដ ១៩ នោះ រយៈពេល​ប្រមាណ​ជា​ជាង ៣​ខែ​មក​ហើយ ធ្វើ​អោយ​អ្នកមាន​មុខរបរ​លក់ដូរ​នៅ​តាម​សាលារៀន​លក់​មិន​ដាច់​មិន​មាន​សិស្សសាលា​មក​ទិញ​ដូច​កាលពី​ពេល​មុន​ឡើយ​។

ជាក់ស្តែង​សម្រាប់​អ្នកលក់​សៀវភៅ ប៊ិ​ច និង​ឧ​បក​ណ៍​សិក្សា​ផ្សេង​ៗ អ្នកលក់​ភេសជ្ជៈ ប្រហិត​ចៀន នំចំណី​ផ្សេង​ៗ នៅ​ខាង​មុខ​សាលា​វិទ្យាល័យ ទួល​ទំពូង បាន​ធ្វើការ​ត្អូញត្អែ​ថា «​តាំងពី​សាលារៀន​បិទទ្វារ​ផ្អាក​រៀន ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ មក​ក្នុង​រយៈពេល​ជាង​៣​ខែ​មកនេះ ការ​លក់ដូរ​របស់​ពួក​គាត់​គ្មាន​អ្នកទិញ លក់​មិន​ដាច់​សោះ និង​ស្ទើរតែ​ធ្លាក់​ចុះ​ដល់​កំរិត​សូន្យ​ទៅ​ហើយ​ៗ​ធ្វើ​អោយ​ជីវភាព​ក៏​កំពុង​តែ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​»​ផង​ដែរ​។

ស្ត្រី​វ័យ ៥៧​ឆ្នាំ ជា​អ្នកលក់​ភេសជ្ជៈ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​សាលា​បិទទ្វារ​ផ្អាក​រៀន​មកនេះ ដោយសារ​តែ​ភ័យ​ខ្លាច​រឿង​ជំងឺ​កូ​វី​ដ ១៩​នោះ ឃើញ​ថា ការ​លក់ដូរ​របស់​គាត់​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​កាលពីមុន​ធ្លាប់​លក់​បាន​លុយ​ក្នុង​មួយ​ថ្ងៃ​ចាប់ពី ១០ ទៅ ២០​ម៉ឺ​មន​រៀល តែ​មួយ​យ​រយៈ​នេះ​ក្នុង​មួយ​ថ្ងៃ​មានការ​ធ្លាក់​ចុះ​ខ្លាំង មក​នៅ​ត្រឹមតែ​មួយ​ថ្ងៃ​ពី ២ ទៅ ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

កាលពី​សាលារៀន​នៅ​បើក​សិស្ស​នៅ​រៀន គឺ​ការ​លក់ដូរ​មានការ​លក់ដាច់​ខ្លាំង​ទាំង​ខ្ញុំ និង​អ្នក​លក់ដូរ​ដទៃ​ផ្សេង​ៗ​ទៀត លុះដល់​ក្នុង​មួយ​រយៈ​នេះ​ខុស​ប្លែក​ពី​ពេល​មុន​ៗ​ឆ្ងាយ​ណាស់ តាំងពី​កើត​មាន​ជំងឺ​នេះ​កើតឡើង​មក​នោះ ។

កញ្ញា ស៊ុ​យ ស្រី​ខួច ជា​អ្នកលក់​សៀវភៅ​បាន​រៀន​រាប់​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​ដែល​ផ្ទុះ​កើត​មាននូវ​ជំងឺ​កូ​វី​ដ ១៩ នេះ សាលា​បាន​បិទទ្វារ​ផ្អាក​អត់​រៀន ហើយ​ក៏​គ្មាន​កូនសិស្ស​មក​រក​ទិញ​សៀវភៅ ប៊ិ​ច ឬ​ក៏​ឧបករណ៍​រៀនសូត្រ​ផ្សេង​ៗ ទៀត ដូច​មុន​ដែរ ដោយ​មាន​តែ​អ្នកដំណើរ​តាម​ផ្លូវ​រក​ទិញ​នេះ​ទិញ​នោះ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​។

ការ​លក់ដូរ​ឧបករណ៍​សិក្សា​របស់​នាង​ពេល​នេះ​ដែរ គឺ​សង្ឃឹម​លក់ដូរ​ទៅ​លើ​តែ​កូនសិស្ស​មក​ទិញ តែបើ​មិន​មាន​សិស្ស​មក​ទិញ តើ​មាន​អ្នក​ណា មក​ទិញ​របស់របរ​របស់​នាង​ទៀត? កញ្ញា​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​របស់​នាង​បាន​ចាប់​យកមុខ​របរ​លក់​សៀវភៅ ប៊ិ​ច និង ឧបករណ៍ សិក្សា​ផ្សេង​ៗ​ទៀត​នៅ​ខាង​មុខ​សាលា​វិទ្យាល័យ​ទទួល​ទំពូង​នេះ​អស់​រយះ​ពេល​ជាង ២០​ឆ្នាំ​មក ពោល​គឺ​តាំងពី​ម្តាយ​របស់ នាង​មក​ម្លេះ គឺ​អា​ចរក​កម្រៃ​បាន​គ្រាន់​ដោះស្រាយ​ក្នុង​ជីវភាព​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ