ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនជារ៉ែម៉ាសទេ សូមបញ្ឈប់​ភ្លាម!

3 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រៃនប់-ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​ការ​បញ្ជាក់ និង​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មានការ​យល់​ច្រឡំ នាំ​គ្នា​មក​ជីក​យក​រ៉ែ​មាសនៅ​ភ្នំ​មួយ​កន្លែង​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ នោះ សូមឱ្យ​​បញ្ឈប់​សកម្មភាព​នេះ​ទៅ…

ព្រៃនប់-ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​ការ​បញ្ជាក់ និង​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មានការ​យល់​ច្រឡំ នាំ​គ្នា​មក​ជីក​យក​រ៉ែ​មាសនៅ​ភ្នំ​មួយ​កន្លែង​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ នោះ សូមឱ្យ​​បញ្ឈប់​សកម្មភាព​នេះ​ទៅ គិតត្រឹមរសៀលថ្ងៃទី​១៣ មិថុនា ដដែល ​។

ប្រភពបន្តថា ដោយសារ​ថា ​វត្ថុនោះ​ គឺមិនមែន​ជា​រ៉ែ​មាស​ទេ គឺជា​ប្រភេទ​រ៉ែ​ពី​រីត ជា​បណ្ដុំ​នៃ​សមាស​ធាតុ​ដែក និង​ស្ពាន់ធ័រ ដែល​មាន​ព​ណ៌ភ្លឺ​ផ្លេក លឿង ឬ ស ស្រ​ដៀង​នឹង​មាស​តែ​ប៉ុណ្ណោះ វា​ពុំ​មាន​សក្ដានុពល​សេដ្ឋកិច្ច ឬ​មាន​តម្លៃ​អ្វី​សម្រាប់​ធ្វើ​អាជីវកម្ម​ទេ ។ នេះ​បើ​យោង​តាម​Facebook​ផ្លូវការ​របស់​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ។

ក្នុ​ុ​ង​នោះ មន្ទីរ​ជំនា​ញ​ក៏សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ និង​បាន​ចាត់​ទុក​សកម្មភាព​បែប​នេះថា ​ជា​សកម្មភាព​ខុសច្បាប់ ហើយ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​អាយុជីវិត​ប្រជា​ពលរដ្ឋ​ដែល​ចូល​ទៅ​ជីក​កកាយ​ថ្មភ្នំ​នោះ​ផង​ដែរ ។ សូមរំលឹកថា ៖ ជា​រ៉ែមាសឬជាអ្វី​? កំពុងផ្អើលនាំគ្នា​ទៅ​ជីក​​យក

អត្ថបទសរសេរ ដោយ