ការប្រគេនវត្ថុដល់ព្រះសង្ឃមិនមែនចេះតែហុចទៅតាមតែចិត្តចង់នោះទេ បើប្រគេនមិនត្រឹមត្រូវទៅតាមក្បួនខ្នាតក៏ទានរបស់លោកអ្នកមិនសូវបានផលដែរ ។ ដូចនេះការប្រគេនវត្ថុអ្វីមួយដល់ព្រះសង្ឃក៏ត្រូវធ្វើទៅតាមក្បួនច្បាប់ឱ្យបានត្រឹមត្រូវទើបបានផលច្រើន ។ ខាងក្រោមនេះជាកិច្ចទាំង៥ដែលទាំងភិក្ខុអ្នកទទួល និងទាយកអ្នកឱ្យគួរប្រតិ បត្តិឱ្យបានគឺៈ
១-វត្ថុដែលបុរសមានកម្លាំងយ៉ាងកណ្តាលល្មមលើកឡើងបាន ។
២-អ្នកប្រគេនឋិតនៅក្នុងហត្ថបាសគឺ២ម៉ែត្រ១ចំអាម ។
៣-អ្នកប្រគេនបានបង្អោនខ្លួនចូលមកឱ្យសមល្មម ។
៤-ទេវតាក្តី មនុស្សក្តី សត្វតិរច្ឆានក្តីអាចប្រគេនបានទាំងអស់ ។
៥- ភិក្ខុទទួលវត្ថុនោះដោយកាយក្តី ឬដោយវត្ថុដែលជាប់នឹងកាយក្តី លើកលែងតែគ្រឿងបរិក្ខារនៃអង្គកឋិនទានដែលភិក្ខុទទួលដោយចិត្ត ។
កិច្ចទាំង៥ប្រការនេះជារឿងសំខាន់ណាស់សម្រាប់អ្នកប្រាថ្នាបំពេញទាន ព្រោះវាជាប់ទាក់ទងទៅនឹងអានិសង្សដែលគួរទទួលបានអំពីការបរិច្ចាគទ្រព្យសម្បត្តិឱ្យសមទៅតាមបំណងប្រាថ្នា ។ សាន សារិន
ចែករំលែកព័តមាននេះ