បង្ក្រាបគ្រឿងញៀននៅសង្កាត់បឹងសាឡាងឃាត់ខ្លួនមនុស្ស៥នាក់
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងលោកវរសេនីយ៍ទោ ប៊ន សំអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងលោកវរសេនីយ៍ទោ ប៊ន សំអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងលោកវរសេនីយ៍ទោ ប៊ន សំអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ វិច្ឆិកា នេះបានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅចំណុចផ្ទះល្វែងសង់ថ្មី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ និងស្ត្រី៤នាក់នាំមកសាកសួរ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ រថយន្តចំនួន៣គ្រឿង គឺ១-កាមរីបាឡែន រថយន្តម៉ាកស៊ីរូស និងឡិចស៊ីស៣៣០ ព្រមទាំងដកហូតកាំភ្លើងខ្លីស៊េរីទំនើបមួយដើមផងដែរ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះឈុំ ជឿន ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានឋានៈជាអង្គរក្ស។ ទោះបីជាយ៉ាងណាគេមិនទាន់ដឹងថា ការចុះឆែកឆេរខាងលើនេះទទួលបានលទ្ធផលបែបណានៅឡើយទេ ដោយពេលនេះសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនៅឡើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ