ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​ថ្មី ឲ្យ​វៀតណាម​រុះរើ​តង់​ទាំង​៣១​កន្លែង ចេញពី​តំបន់​ស ជា​បន្ទាន់!

3 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ មិថុនា ២០២០​នេះ កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​សារ​ជា​ថ្មី​ទៀត ទៅ​ភាគី​វៀតណាម ឲ្យ​រុះរើ​តង់​ទាំង​៣១​កន្លែង​ ឲ្យ​បាន​ឆាប់​ចេញពី​តំបន់​មិន​ទាន់​ឯកភាព​គ្នា ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ មិថុនា ២០២០​នេះ កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​សារ​ជា​ថ្មី​ទៀត ទៅ​ភាគី​វៀតណាម ឲ្យ​រុះរើ​តង់​ទាំង​៣១​កន្លែង​ ឲ្យ​បាន​ឆាប់​ចេញពី​តំបន់​មិន​ទាន់​ឯកភាព​គ្នា ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ប្រទេសកម្ពុជា ជាប់​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ ឧសភា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ធ្វើ​កំណត់​ទូត​តវ៉ា ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចំនួន​៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង នៃ​ប្រទេស​វៀតណាម រួចមក​ហើយ ។

ជា​ការ​ឆ្លើយ​តប ក្រសួងការបរទេស​វៀតណាម ក៏​បាន​ធ្វើ​កំណត់​ទូត កាលពី​ថ្ងៃ​ទី​២៨ ឧសភា ដោយ​អះអាង​ថា ការ​បោះ​តង់​នៅ​តាម​ព្រំដែន​ដោយ​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​នូវ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ហើយ​ការ​បោះ​តង់​ទាំងនោះ​មិន​មាន​ផល​ប៉ះពាល់ ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ទេ ។ អាជ្ញាធរ​វៀតណាម​បាន​សន្យា​ថា នឹង​ធ្វើការ​រុះរើ​តង់​ដែល​បាន​បោះ​ជា​បណ្តោះអាសន្ន​ទាំងអស់ ចេញពី​តំបន់​នោះ ។

ទោះបី​មានការ​ឆ្លើយ​តប​យ៉ាងនេះ​ក្តី នៅ​ថ្ងៃ​ទី​០១ មិថុនា ម្សិលមិញ​នេះ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក៏​បាន​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា មក​ជួប​ពិភាក្សា និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់ ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ ក្នុង​តំបន់​នោះ រហូត​ដល់​គណៈកម្មាធិការ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដោះស្រាយ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជា​ស្ថាពរ នៅ​តំបន់​នោះ ។

សូម​រម្លឹក​ដែរ​ថា ស្នងការ​ខេត្តកណ្ដាល​បញ្ជា​ឲ្យ​វៀតណាម រុះរើ​តង់​៩​កន្លែង ចេញពី​តំបន់​ស វិញ​ជា​បន្ទាន់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០២០ លោក​ស្នងការដ្ឋាន​ខេត្តកណ្ដាល ឈឿ​ន សុចិត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ផ្ទាល់​ឃើញ​មាន​ទាហាន​វៀតណាម បាន​ចូល​មក​ក្នុង​តំបន់​ស សាងសង់​តង់​បណ្ដោះអាសន្ន និង​តង់​ចង​ជា​អង្រឹង សរុប​ចំនួន​៣១​កន្លែង ក្រោម​ហេតុផល​ថា ជា​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ