ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍​ធូរស្បើយ​! វៀតណាម​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការ​ជើងហោះហើរ​ក្នុងស្រុក​ទាំងអស់

3 ឆ្នាំ មុន

វៀតណាម ៖ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Vietnam Airline) បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​ក្នុងស្រុក​ឡើង​វិញ​ទាំងស្រុង ទាំង​យន្តហោះ​ផ្ទុកទំនិញ​និង​ដឹក​អ្ន​ដំណើរក្នុងស្រុក ក្រោយ​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​វីរុស​ឆ្លង​កូ​វី​ដ​១៩ បាន​ល្អ​ទាំងស្រុង ។…

វៀតណាម ៖ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Vietnam Airline) បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​ក្នុងស្រុក​ឡើង​វិញ​ទាំងស្រុង ទាំង​យន្តហោះ​ផ្ទុកទំនិញ​និង​ដឹក​អ្ន​ដំណើរក្នុងស្រុក ក្រោយ​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​វីរុស​ឆ្លង​កូ​វី​ដ​១៩ បាន​ល្អ​ទាំងស្រុង ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Viet Nam News កាលពី​ថ្ងៃ​ទី​៣០ ឧសភា​នេះ​។

តំណាង​ពី​ក្រុមហ៊ុន​ខាងលើ​បាន​និយាយ​ថា «​នេះ​គឺជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​មួយ​នេះ​» ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​បន្ត​បើក​ដំណើរការ​បន្ថែម​ទៀត​កាល ថ្ងៃ​ទី ២៩ ខែឧសភា ដែល​មានការ​កើនឡើង​ជើងហោះហើរ រហូត​ដល់ ៣៦ ភាគរយ នេះ​បើ​ប្រៀបធៀប​ត្រឹម​ថ្ងៃ​ទី ២៩ ខែ ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា «​កាលពី​ពាក់កណ្តាល​ខែឧសភា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ បាន​បើក​ជើងហោះហើរ​ក្នុងស្រុក​ចំនួន ៥ បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក ដែល​ការ​ធ្វើ​ដំណើរ​នេះ​បាន​ឆ្ពោះទៅ​កន្លែង​ទេសចរណ៍​មួយ​ចំនួន ក្នុង​ប្រទេស​»​។ ក្រុមហ៊ុន​គ្រោង​នឹង​បើក​ជើងហោះហើរ​ក្នុងស្រុក​ចំនួន ៦ បន្ថែម​ទៀត ដើម្បី​បង្កើន​និង​បញ្ចប់ បណ្តាញ​ជើង​ហោះ​របស់​ខ្លួន ដែល​ហោះហើរ​ក្នុង​ប្រទេស​ផង​ដែរ​។ ចំនួន​អ្នកដំណើរ​ក្នុងស្រុក​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​ការ​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ក្នុង​ប្រទេស ពី​ការ​ជំងឺឆ្លង​កូ​វី​ដ​១៩​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ការ​បន្ធូរបន្ថយ​នៃ​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក ពី​នៅ​ថ្ងៃ​ទី ២៣ ខែមេសា​មក ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​ដឹក​អ្នកដំណើរ​ក្នុងស្រុក​ប្រមាណ​ជា​ជាង ៥០០.០០០​នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ