ដើម្បីចូលទៅសេពគប់សមាគមរួមការងារឱ្យបានប្រសើរឡើង ជនប្រុសស្រីត្រូវត្រៀមការឱ្យអភ័យ និងទទួលយកគន្លឹះសំខាន់ៗខាងក្រោមនេះមកពិចារណានិងសិក្សារៀនសូត្រឱ្យមានចំណេះដឹងដូចតទៅៈ
រៀនស្វែងយល់ឱ្យកាន់តែណាស់ថា កិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស, បើកចិត្តទូលាយផ្តល់អភ័យដល់មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន ត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើ មិនត្រូវច្រឡំហេតុផលជាដាច់ខាត, ត្រូវរៀនអំពីខ្លួនឯង ត្រូវស្គាល់ខ្លួនឯងឱ្យបានប្រាកដ ។
ត្រូវរៀនឱ្យដឹងប្រមាណ គឺចេះស្ទង់ស្ទាបក្នុងដំណើរការការងារ, ត្រូវរៀនអំពីពេលវេលា គឺត្រូវស្គាល់ពេលវេលា និងចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍, ត្រូវរៀនឱ្យដឹងអំពីព្រឹត្តិការណ៍ និងអធ្យាស្រ័យនៃបុគ្កល គឺត្រូវចេះសង្កេតឱ្យស្គាល់ចរិយារបស់មនុស្ស និងត្រូវរៀនឱ្យស្គាល់អំពីសង្គមមនុស្ស ទំនៀមទម្លាប់ប្រពៃណី ។
កាលបើបុគ្គលយល់ពីចំណុចសំខាន់ទាំងអស់នេះច្បាស់ហើយ មិនត្រឹមតែធ្វើឱ្យបុគ្គលស្គាល់នូវតួនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណោះទេ គឺនៅធ្វើឱ្យយើងបានក្លាយទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផង ។ សាន សារិន
ចែករំលែកព័តមាននេះ