ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់កង់បីឥណ្ឌា BAJAJ ចាប់ផ្តើមកើនប្រាក់ចំណូលប្រសើរជាងមុនបន្ទាប់ពីកូវីដ-១៩ ធូរស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីការរាតត្បាតនៃវីរុសកូវីដ-១៩ ស្ទើរតែពាសពេញពិភពលោក ហើយដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នេះដែរ ជាពិសេសវិស័យ ដឹកជញ្ជូនទាំងតូចទាំងធំតែម្តង ។ ប៉ុន្តែទោះជាយ៉ាងណាបច្ចុប្បន្ននេះគេសង្កេតឃើញថា ការ…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីការរាតត្បាតនៃវីរុសកូវីដ-១៩ ស្ទើរតែពាសពេញពិភពលោក ហើយដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នេះដែរ ជាពិសេសវិស័យ ដឹកជញ្ជូនទាំងតូចទាំងធំតែម្តង ។ ប៉ុន្តែទោះជាយ៉ាងណាបច្ចុប្បន្ននេះគេសង្កេតឃើញថា ការ ដឹកជញ្ជូនអ្នកដំណើរចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗហើយ អ្វីដែលគេចាប់ អារម្មណ៍ខ្លាំងនោះ គឺប្រាក់ចំណូលពីការដឹកជញ្ជូនអ្នកដំណើរតាមរយៈកង់បីឥណ្ឌា BAJAJ ក៏មានការកើនឡើងប្រសើរជាងមុនផងដែរបន្ទាប់ពីការជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានសភាពធូរស្បើយជាងមុន ។

ទន្ទឹមនេះដែរក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសមួយចំនួនក៏ចាប់បផ្តើមបើកជើងហោះហើររបស់ខ្លួនជាបណ្តើៗឡើងវិញផងដែរ ដែលធ្វើឱ្យវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវ អាកាសមានដំណើរការកាន់តែប្រសើរឡើងដែរ ។

លោក សៅ ភាព អាយុ ៤៣ឆ្នាំ រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រកបរបររត់កង់បីឥណ្ឌា BAJAJ រយៈពេល ២ឆ្នាំកន្លះមកនេះបានឱ្យដឹងថា ដោយសារធ្វើការងារឱ្យគេបានប្រាក់ខែផ្គត់ផ្គង់ជីវភាពគ្រួសារមិនគ្រប់គ្រាន់សម្រាប់គ្រួសារដែលមានកូន ៣នាក់នោះ ទើបលោកសម្រេចចិត្តងាកមកប្រកបរបររត់កង់បីឥណ្ឌា BAJAJ វិញ ព្រោះថា ឃើញ ប្រជាពលរដ្ឋនិយមជិះច្រើន ហើយចំណូលពីរបរនេះក៏អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរដែរ ។

លោក សៅ ភាព បានឱ្យដឹងទៀតថាបន្ទាប់ពីវីរុសកូវីដ-១៩ បានរាតត្បាតក្នុងកំឡុង ពេលមុនខែមេសាកន្លងមកចំណូលបានធ្លាក់ចុះដោយសារតែប្រជាពលរដ្ឋផ្អាកធ្វើដំណើរ និងសាលារៀនត្រូវបិទទៀត ប៉ុន្តែបច្ចុប្បន្នក្រោយពីកូវីដ-១៩ បានធូរស្បើយ គឺរបររត់កង់បី ឥណ្ឌា BAJAJ ចាប់ផ្តើមប្រសើរឡើងហើយ ព្រោះប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរច្រើន ឡើងវិញ ពិសេសមានអ្នកប៊ុកឃីងជិះច្រើនឡើងវិញផងដែរ ។ លោកបន្តថា ថ្ងៃខាងមុខ នៅពេលកូវីដ-១៩ ស្ងប់ស្ងាត់ គឺខ្ញុំសប្បាយចិត្តណាស់ ព្រោះចំណូលនឹងបានប្រសើរច្រើន ជាងមុន ។

ទន្ទឹមនេះការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋក៏បានថយចុះដោយសារតែសភាពធូរស្បើយនេះ តែទោះបីជាមានសភាពធូរស្បើយពីកូវីដ-១៩ ក្តី ក៏ក្រសួងសុខា ភិបាលនៅតែឱ្យប្រជាពលរដ្ឋកម្ពុជាត្រូវបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបង្ការជំងឺនេះតាមរយៈការធ្វើអនាម័យឲ្យបានត្រឹមត្រូវ និងមិនត្រូវជួបជុំគ្នាក្នុងទ្រង់ ទ្រាយធំឡើយ ។

អ្វីដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនោះ គឺត្រូវរួមគ្នាទប់ស្កាត់ការរីករាល ដាលនៃវីរុសកូវីដ-១៩ ដោយត្រូវរក្សាគម្លាតសង្គម មានអនាម័យខ្ពស់ដោយលាងដៃជា មួយសាប៊ូ អាល់កុល និងជែលលាងដៃ ឱ្យបានញឹកញាប់ផងដែរ ហើយត្រូវពាក់ម៉ាស់ជាប្រចាំ ដើម្បី ទប់ស្កាត់ការផ្ទុះឡើងវិញនៃរលកទី ២ នៃវីរុសកូវីដ-១៩ ។

នៅពេលដែលការរាតត្បាតនៃវីរុសកូវីដ-១៩ នេះកាន់តែធូរស្បើយ ហើយនៅពេលណាដែលរាជរដ្ឋាភិបាលប្រកាសឱ្យដំណើរការអ្វីៗទាំងអស់ជាធម្មតាឡើងវិញនោះ គឺប្រាកដណាស់ការប្រកបរបររត់កង់បីឥណ្ឌា BAJAJ នឹងទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើងផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ