ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សា្តយបំផុត!បាត់បង់​​សាស្ត្រាចារ្យ​​ល្ខោន​ខោលមួយរូប​ដ៏អស្ចារ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពីទទួល​​ដំណឹង​ដ៏ក្រៀមក្រំ​ថា លោកគ្រូ​សាស្ត្រាចារ្យ​ជំនាញ​ល្ខោនខោល​ម្នាក់​​បាន​ទទួល​អនិច្ចកម្ម​ ​ធ្វើ​អោយ​សិស្ស​និស្សិត​ដែល​ធ្លាប់​រៀន​ក្រោម​ឱវាទរបស់​លោកគ្រូ ​ព្រមទាំង​​មិត្តភក្តិ​ជាច្រើនទៀត​សម្តែងក្តី​សោកស្តាយ​ចំពោះ​ការ​បាត់​ធនធាន​ដ៏​កម្រ​ម្នាក់​ទៀត​ហើយនៃសិល្បៈល្ខោនខោល​​​។ លោកគ្រូ ទិ​ត សែន ដែល​ជា​លោកគ្រូ​ជំនាញ​ផ្នែក​ល្ខោន…

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពីទទួល​​ដំណឹង​ដ៏ក្រៀមក្រំ​ថា លោកគ្រូ​សាស្ត្រាចារ្យ​ជំនាញ​ល្ខោនខោល​ម្នាក់​​បាន​ទទួល​អនិច្ចកម្ម​ ​ធ្វើ​អោយ​សិស្ស​និស្សិត​ដែល​ធ្លាប់​រៀន​ក្រោម​ឱវាទរបស់​លោកគ្រូ ​ព្រមទាំង​​មិត្តភក្តិ​ជាច្រើនទៀត​សម្តែងក្តី​សោកស្តាយ​ចំពោះ​ការ​បាត់​ធនធាន​ដ៏​កម្រ​ម្នាក់​ទៀត​ហើយនៃសិល្បៈល្ខោនខោល​​​។

លោកគ្រូ ទិ​ត សែន ដែល​ជា​លោកគ្រូ​ជំនាញ​ផ្នែក​ល្ខោន បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​​ថ្ងៃ​ទី​២៣ ឧសភា ដោយ​រោគាពាធ ។ សព​លោកគ្រូ​នឹង​ត្រូវ​បូជា​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០២០ នៅ​វត្ត​ទឹកថ្លា ។​

ការលា​ចាក​ឆ្ងាយ​ជារៀងរហូត​​របស់​លោកគ្រូ​សាស្ត្រាចារ្យល្ខោនខោល​ ទិត សែន គេ​​សង្កេតឃើញ​សិស្សគ្រប់ជំនាន់ និង​សិល្បករ​ល្បី​ៗ​មួយ​ចំនួន​បាន​​បានសម្តែង​ការ​សោកស្តាយ ហើយ​បាន​ស៊ែរ​ និង​ផុស​ព័ត៌មាន​នេះ​​ជា​បន្តបន្ទាប់​ ក្នុងនោះ​​គេ​ឃើញសិល្បករ និង​សិល្បការិនី​ដូចជា​ អ្នកនាងខាត់ សុ​ឃី​ម អ្នកនាង​ទូច ស្រី​លក្ខ​ណ៍ និង​លោក ប៉ែន ចំ​រ៉ុ​ង សុ​ទ្ឋ​តែ​បាន​ស៊ែរ​ដំណឹង​នេះ​អោយ​មហាជន​បាន​ជ្រាប​ជា​បន្ត​​បន្ទាប់ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ