មនុស្សអាក្រក់ ឬបុគ្គលបាបមិនដែលមើលឃើញទង្វើអ្នកដទៃក្នុងផ្លូវល្អទេ គេតែងផ្គងចិត្តសម្លឹងទោសកំហុសអ្នកដទៃជានិច្ច ចំណែកមនុស្សល្អមិនដែលចាប់ទោសអូសដំណើរអ្នកណាឡើយ ចិត្តរបស់លោកផុតស្រឡះពីផ្លូវអបាយហើយ លោកជាមិត្តដ៏ល្អនៃសព្វសត្វ ។
មនុស្សអាក្រក់តែងដើរពោលទោសអ្នកដទៃក្នុងទីកំបាំងមុខ ដោយមិនមានចិត្តអាណិតអាសូរ មិនខ្លាចកម្មពៀរឡើយ គេបានផ្សែផ្សំរឿងនេះបន្តិច រឿងនោះបន្តិច ស្មានខ្លះ ពិតខ្លះ មិនពិតខ្លះធ្វើយ៉ាងណាឱ្យអ្នកស្តាប់នោះជឿក្នុងរឿងអាក្រក់ដើម្បីឱ្យគេវិនាសដោយប្រការផ្សេងៗ ។
ការវៀរមិត្តបាបហើយងាកមកសេពគប់មិត្តមានចិត្តបុណ្យគឺជារឿងប្រពៃណាស់ បានសុខចម្រើន បានផលប្រយោជន៍ ព្រោះតាមធម្មតាមិត្តល្អនៅពេលគេមានប្រយោជន៍ណា ក៏រមែងអប់រំណែនាំមិត្តឱ្យឋិតក្នុងប្រយោជន៍នោះដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ