ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ធ្វើ​រឿង​មួយ​ទាំង​មិន​អស់ចិត្ត​ព្រោះ​បណ្តាំ​ឪពុក

3 ឆ្នាំ មុន
  • ភ្នំពេញ

ចាប់តាំងពី​ករុណា ពេជ្រ ជួប​រឿង​ឪពុក​មាន​ជំងឺ​មក​ឃើញ​ថា លោក​ព្យាយាម​បំពេញ​បំណង​អ្នក​មានគុណ​រូប​នេះ​គ្រប់​វិធី ។ ក្រៅពី​ខិតខំ​ស្វែងរក​ថវិកា​ជួយ​ឪពុក​សម្រាប់​ព្យាបាល​លោក ករុណា ពេជ្រ នៅ​បាន​បង្ហាញ​កាយវិការ​ច្រើន​ទៀត​ធ្វើ​អោយ​គេ​រិ​ត​តែ​អាណិត ។…

ចាប់តាំងពី​ករុណា ពេជ្រ ជួប​រឿង​ឪពុក​មាន​ជំងឺ​មក​ឃើញ​ថា លោក​ព្យាយាម​បំពេញ​បំណង​អ្នក​មានគុណ​រូប​នេះ​គ្រប់​វិធី ។ ក្រៅពី​ខិតខំ​ស្វែងរក​ថវិកា​ជួយ​ឪពុក​សម្រាប់​ព្យាបាល​លោក ករុណា ពេជ្រ នៅ​បាន​បង្ហាញ​កាយវិការ​ច្រើន​ទៀត​ធ្វើ​អោយ​គេ​រិ​ត​តែ​អាណិត ។

ចុង​ក្រោយ​លោក​បាន​បង្ហោះ​នូវ​រូបភាព​មួយ​គួរ​អោយ​ភ្ញាក់ផ្អើល ហើយ​លោក​ផ្ទាល់​ហាក់​ពិបាក​ទទួលយក ។ តែ​ដើម្បី​សណ្តាន​ចិត្ត​ដល់​អ្នក​មានគុណ​លោក​សុខចិត្ត​បំពេញ​ជូន ។ ទឹកមុខ​ក្រៀមក្រំ អង្គុយ​មុខ​ផ្នូរ​ឪពុក​លោក ករុណា ពេជ្រ បាន​រៀបរាប់​ថា​៖«​អ្នកខ្លះ​ក៏​សើច​សប្បាយ​រីករាយ​នឹង​ទទួលយក​ការ​ពិត ហើយ​ក៏​មាន​អ្នកខ្លះ​ក៏​ទឹកភ្នែក​ព្រោះ តែ​ពិបាក​នឹង​ទទួលយក​ការ​ពិត ប៉ុន្តែ​ទីបំផុត​ការ​ពិត​នៅ​តែ​ជា​ការ​ពិត ទោះបី​ការ​ពិត​ពេល​នេះ ខ្ញុំ​មិន​ទាន់​ព្រម​ទទួលយក​បាន​ក៏​ដោយ ហើយ​ក៏​នៅ​តែ​មិន​ចង់អោយ​វា​ក្លាយជា​ពិត​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​ដាស់​អារម្មណ៍​ឲ្យ​ខ្ញុំ​ត្រៀម​ចិត្ត​ត្រៀម​កាយ​នៅ​អ្វី​ដែល​នឹង​កើតឡើង​នា​ពេល​ខាង មុខ​សំរាប់​រូប​ខ្ញុំ​» ។

លោក​បន្ថែម​ថា​៖«​បណ្តាំ ៣​របស់​ប៉ា កាលពី​ជាង​២​ឆ្នាំ​មុន ដែល​និយាយ​ផ្តាំកូន​មុន​ប៉ា​ដាច់​សរសៃរ​ឈាម​ខួរក្បាល ២​អាទិត្យ គឺ​កូន​ចាំ​មិន​ភ្លេច​ពេល​នេះ​កូន​ធ្វើ​បាន​សម្រេច​មួយ​ហើយ ដែល​ជាទី​កន្លែង​សុខ សាន្ត​ចុង​ក្រោយ​របស់​ប៉ា កូន​បាន​រៀបចំ​តាម​បណ្តាំ​ប៉ា ហើយ​ការ​កសាង​មួយ​នេះ បើ​ប៉ា​បានដឹង​បាន​យល់​ស្តាប់​បាន​អ្វី​ដែល​កូន​បាន​ប្រាប់​ប៉ា​ប៉ា ប្រាកដជា​រំភើប​ជាក់​ជា​មិន​ខាន​» ។

កូន​ចង់​នាំ​ប៉ា​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​ណាស់ ប៉ុន្តែ​ចំងាយ​ឆ្ងាយ​ជិត​១០០​គីឡូម៉ែត្រ​ពី​ភ្នំពេញ ហើយ​ម្យ៉ាងទៀត​មើលទៅ​ខ្លាច​កម្លាំង​ប៉ា​ខ្សោយ​ហត់​ទប់​មិន​រួច តាម​រយៈ​ស្ថានភាព​ជំងឺ​របស់​ប៉ា ហើយ​បន្ទាប់​ពី​ការ​កសាង​កន្លែង​មួយ​នេះ រួច​មក​កូន​នឹង​សង្ឃឹមថា វា​នឹង​បាន​ចំលង​អាយុ​ប៉ា​បាន​យូរ ហើយ​នៅ​ក្បែរ​កូន​បន្ត​ទៀត​អារម្មណ៍​មួយ​នេះ ទៅ​ដល់​កន្លែង​នេះ​មាន​តែ​កែវភ្នែក​ទាំង​ពីរ​ទេ ដែល​យល់​ពី​អារម្មណ៍​ខ្ញុំ​មួយ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ