ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិលានុប្បដ្ឋាយិកា​ម្នាក់​ត្រូវ​ចោទប្រកាន់​ថា លួច​ចាយ​លុយ​របស់​អ្នកជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប៉ូ​លី​ស​និយាយ​ថា គិលានុប្បដ្ឋាយិកា​ម្នាក់​នៅ​ឯ​មន្ទីរពេទ្យ​ក្រុង​ញូ​វ​យ៉​ក ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​លួច​យក​ប័ណ្ណ​ឥណ​ពន្ធ (Credit Card)…

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប៉ូ​លី​ស​និយាយ​ថា គិលានុប្បដ្ឋាយិកា​ម្នាក់​នៅ​ឯ​មន្ទីរពេទ្យ​ក្រុង​ញូ​វ​យ៉​ក ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​លួច​យក​ប័ណ្ណ​ឥណ​ពន្ធ (Credit Card) របស់​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មុន​នឹង​បាត់បង់​ជីវិត ដើម្បី​យក​ទៅ​ចាក់​សាំង និង​ទិញ​ម្ហូប​។

យោង​តាម​នាយកដ្ឋាន​ប៉ូ​លី​ស​ញូ​វ​យ៉​ក បានឱ្យ​ដឹង​ថា លោកស្រី Danielle Conti អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ទ្រព្យសម្បតិ្ត​របស់​អ្នក​បាត់បង់​ជីវិត​ដោយ​ជំងឺ​កូ​វី​ដ​១៩ ឈ្មោះ Anthony Catapano ដែល​រួម​មាន​កាត​ឥណ​ពន្ធ​ចំនួន​២ នៅ​ពេល​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Staten Island University Hospital​។

កូនស្រី​របស់​គាត់​ឈ្មោះ Tara Catapano បាន​ប្រាប់ CNN ថា លោកតា Catapano មាន​អាយុ ៧០​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៤ ខែមេសា បន្ទាប់​ពី​គាត់​មាន​ជំងឺ​កូ​វី​ដ​១៩​។

នាង​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មានការ​ហួស​ចិត្តជា​ខ្លាំង​។ វា​ពិត​ណាស់ ខ្ញុំ​ដឹង​ច្បាស់​ថា​គ្មាន​នរណា​ក្រៅពី​បុគ្គលិក​ពេទ្យ​ទេ ដែល​ជា​អ្នក​លួច ព្រោះតែ​មនុស្ស​ទូទៅ​គេ​មិន​ឱ្យ​ចូល​ទៅ​ទីនោះ​ទេ​»​។

នាង​ជា​កូនស្រី​របស់​អ្នក​បាត់បង់​ជីវិត បាន​បន្ត​ថា នាង​កន្លង​មក មិន​ដែល​តាមដាន​ការ​ចាយប្រាក់​របស់​ឪពុក​នាង​ទេ​។ តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​៩ ខែមេសា នាង​ក៏​ឃើញ​មាន​កំណត់​ត្រា​ផ្ញើ​មក​ទូរស័ព្ទ​របស់​នាង ថា មាន​អ្នក​ចាយ​កាត​ឥណ​ពន្ធ​លើ​ការ​ចាក​សាំង ខណៈ​ដែល​ឪពុក​នាង​កំពុង​តែ​សម្រាក​នៅ​ពេទ្យ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ផ្តល់​ជូន​សារព័ត៌មាន CNN លោក Christian Preston ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Staten បាន​និយាយ​ថា លោកស្រី Conti ដែល​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ​តាំងពី​ឆ្នាំ ២០០៧ «​ត្រូវ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន ហើយ​ប្រឈម​នឹង​ការ​បញ្ឈប់​ការងារ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​»​។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា មន្ទីរពេទ្យ​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ហើយ​មន្ទីរពេទ្យ​កំពុងធ្វើការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ដោយ​ខ្លួនឯង​បន្ថែម​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ