ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! ជុំវិញ​រឿង​ពិធី​ការិនី កែវ ចាន់​និមល បាត់​តំណែង​ធំ​ៗ​ជាមួយ ជា វិបុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ជា​ច្រើន បាន​ងឿងឆ្ងល់​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដែល​អ្នក​នាង កែវ ចាន់​និមល ដៃគូ​ពិធីករ​ដ៏​លេចធ្លោ​ជាមួយ ជា វិបុល…

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ជា​ច្រើន បាន​ងឿងឆ្ងល់​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដែល​អ្នក​នាង កែវ ចាន់​និមល ដៃគូ​ពិធីករ​ដ៏​លេចធ្លោ​ជាមួយ ជា វិបុល ស្រាប់តែ​បាត់​វត្តមាន​ចាប់​ដៃគូ​ជាមួយ​លោក​វិបុល ហើយ​ក៏​លែង​ឃើញ​បង្ហាញ​វត្តមាន​និយាយ​ក្នុង​កម្មវិធី​ជា​ច្រើន​។

រឿង​បាត់​ឱកាស​របស់ កែវ ចាន់​និមល​នេះ បាន​ក្លាយជា​ការ​ជជីក​សួរ​ដេញដោល​គ្នា ។ ជា​ពិសេស​ក៏​លេច​ឭ​ថា អ្នក​នាង​និមល អាច​លាឈប់​ពី​តួនាទី​នា​ស្ថាប័ន​នោះ ព្រោះតែ​បញ្ហា កើត​ឡើង​នោះ​មាន​សភាព​ធ្ងន់​។

ប្រភព​បាន​លើក​ឡើង​ថា មូលហេតុ​ដែល អ្នក​នាង កែវ ចាន់​និមល បាត់​វត្តមាន​ពី​កម្មវិធី​ល្បី​ៗ​នៅ​ទូរទស្សន៍​ហង្ស​មាស អាច​នឹង​មានរឿង​មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយ ជា វិបុល​។ ភាព​ស្និត​ស្នាល​របស់​ពិធីករ ពិធី​ការិនី​ដ៏​ឆ្នើម​នេះ ហាក់​ទោរទន់​ក្លាយជា​ផ្លូវចិត្ត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។អនុ​ស្សាវរីយ៍​ជា​ច្រើន​ដែល​បាន​សាង​ឡើង​នៅ​លើ​វេទិកា និង​ដំណើរ​វែង​ឆ្ងាយ​បំពេញការងារ​តាម​ខេត្ត។

មានរឿង​ចម្លែក​ៗ​បាន​កើត​ឡើងជា​ច្រើន ដែល កែវ ចាន់​និមល និង​ជា វិបុល ធ្លាប់​ចាប់​ដៃគូ​គ្នា​ដំណើរការ​កម្មវិធី​ជា​ច្រើន​នោះ បែរជា​ដក​ចេញ​។ ពិសេស​មាន​តែ វិបុល ជាមួយ​ដៃគូ​ថ្មី មាន ថន ល​ក្ខិ​ណា​, ប៉ែន ស្រី​ពេជ្រ ឬ​អ្នក​នាង គង់ សុ​ជាតិ​។ ដំណឹង​ដែល​ទទួល​បាន​លើក​ឡើង​ថា ទំនង​ភាព​ស្និទ្ធ​ចំអន់​គ្នា​អាច​ធ្វើ​ឱ្យ និមល និង​វិបុល ក្លាយជា​ផ្លូវ​មួយ​លើស​ពី​មិត្តភាព​។

មានការ​លេច​ឭ​ថា អ្នក​នាង គង់ សុ​ជាតិ ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​ចំពោះ​ចំណុច​នេះ ហើយ​អ្នក​នាង​មិន​ដែល​គិត​ថា មិត្តភាព​មិន​អាច​ក្លាយជា​ស្នេហា​នោះ​ទេ​។ ប៉ុន្តែ​គេ​ក៏​ឆ្ងល់​ថា ហេតុ​អ្វី​កម្មវិធី​ដែល កែវ ចាន់​និមល ធ្វើ​កន្លង​មក ស្រាប់តែ​ប្រគល់​ឱ្យ​អ្នក​នាង សុ​ជាតិ ដំណើរការ​ជាមួយ​ស្វាមី ដោយ​បំបាត់​វត្តមាន និមល ឈឹង​។

គេ​ចាំ​បាន​ថា មុន​ពេល គង់ សុ​ជាតិ មក​បំពេញការងារ​នៅ​ទ្រនំ​ធំ​ជាមួយ​លោក​វិបុល ពោល​គឺ​ជិត​២​ឆ្នាំ​មុន រវាង​និមល និង​វិបុល ធ្លាប់​ជំពប់​រឿងអាស្រូវ​ស្នេហ៍​។ ប៉ុន្តែ​ភ្លាម​ៗ​ពួក​គេ​ទាំង​២ បាន​ច្រានចោល​ដំណឹងរ​ស៊ើប​នេះ​។ មូលហេតុ​ម្ខាង​ៗ​សុទ្ធតែ​មាន​ប្តី មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន ហើយ​ពេល​នោះ កែវ ចាន់​និមល ក៏​ខឹងសម្បារ​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​នោះ​ទៀត​ផង​។

មក​ដល់​ពេល​នេះ នៅ​ពេល​សុខ​ៗ​បាត់ កែវ ចាន់​និមល ហើយ​តំណែង​ប្រគល់​ឱ្យ គង់ សុ​ជាតិ រ៉ាប់រង​វិញ ក្លាយជា​ប្រធានបទ​សួរ​ដេញដោល​។ អ្នកខ្លះ​ថា ការ​បំបែក​នេះ អាច​ងាយស្រួល​មិន​ឱ្យ​មានរឿង ដូច​ជា​ខ្លាច​ចេញ​ជា​រឿង​ស្នេហា ដែល​មើល​មក​ឃើញ​ស្នេហ៍​មិន​ឈ្នះ​ស្និត​។

ដោយឡែក និមល ល្ហិ​ច​ល្ហៀ​ង​ថា នៅ​បំពេញការងារ​ដូច​ពី​មុន ហើយ​អាច​អាក់អន់ចិត្ត បាត់បង់​កម្មវិធី​ធំ​ៗ ទើប​ផ្អាក​មិន​ដំណើរការ​កម្មវិធី​។ ជា​ពិសេស​លេច​ឭ​ថា និមល ចេញ​ទៅ​អា​មេ​រិ​កមួយ​រយៈ ដើម្បី​បំបាត់​អារម្មណ៍​តប់ប្រមល់​។ យើង​ស្វាគមន៍​រាល់​ការ​បកស្រាយ រាល់​ការ​លេច​ឭ ចំពោះ​ភាគី​ពាក់ព័ន្ធ​។

ជា​ពិសេស កែវ ចាន់​និមល ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខាង​អត្ថាធិប្បាយ​ល្អ​ជំនាន់​នេះ នឹង​លាង​ជម្រះ​មន្ទិល​ឱ្យ​អស់​ការ​ខកខាន​បង្ហាញ​វត្ត​តន្ត្រី​នៅ​ហង្ស​មាស​។ លើស​ពី​នេះ បកស្រាយ​ឱ្យ​មហាជន​បានដឹង​ឱ្យ ច្បាស់​ជាមួយ​វិបុល​។

គួរ​បញ្ជាក់ថាផងដែរថា បើតាម​អ្នក​នាង គង់ សុជាតិ ក៏​បាន​ឱ្យ​ដឹងថា រាល់​កម្មវិធី ​និមល ​ដែល​ហង្ស​មាស​ ដាក់​ឱ្យ​​រូប​​គាត់នោះ គឺ​រូបគាត់​​មិន​ទទួលនោះ​ទេ​ ហើយ​ក៏​​មិន​ចង់​ដណ្តើមដែរ គឺ​រូប​គាត់​ទទួល​​តែ​ការងារ​ណា​ដែល​​មិនពាក់​ព័ន្ធ​គ្នា​តែប៉ុណ្ណោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ