ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកម្នាក់​បម្រើការងារ​នៅអង្គការ​​ Save The Children​ ត្រូវជន​មិនស្គាល់មុខ​បា.ញ់របួសធ្ងន់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បុរសម្នាក់បាន​រងរបួសធ្ងន់ធ្ងរ​ដោយសារជនមិនស្គាល់​អត្តសញ្ញាណបា.ញ់​ត្រូវចំស្មាខាងឆ្វេងបៀម​គ្រាប់ខាងក្នុង​ប៉ះពាល់ដល់សួត ​។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៨និង៣០នាទី​យប់ថ្ងៃទី២៧ ​តុលា ២០១៤ ​​នៅមុខផ្ទះ​ជនរងគ្រោះ​ ស្ថិតក្នុងភូមិបឹងសាឡាង ​សង្កាត់​​-ខណ្ឌប្ញស្សីកែវ ។

បុរសរងគ្រោះ​ឈ្មោះ អាន តុលា​ អាយុ៣៤ឆ្នាំ ​ជាបុគ្គលិកអង្គការ​ Save ​The Children ​មានទីលំនៅក្នុងភូមិ-​សង្កាត់ខាងលើ ។

រាជធានីភ្នំពេញ​៖ បុរសម្នាក់បាន​រងរបួសធ្ងន់ធ្ងរ​ដោយសារជនមិនស្គាល់​អត្តសញ្ញាណបាញ់​ត្រូវចំស្មាខាងឆ្វេងបៀម​គ្រាប់ខាងក្នុង​ប៉ះពាល់ដល់សួត ​។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៨និង៣០នាទី​យប់ថ្ងៃទី២៧ ​តុលា ២០១៤ ​​នៅមុខផ្ទះ​ជនរងគ្រោះ​ ស្ថិតក្នុងភូមិបឹងសាឡាង ​សង្កាត់​​-ខណ្ឌប្ញស្សីកែវ ។

បុរសរងគ្រោះ​ឈ្មោះ អាន តុលា​ អាយុ៣៤ឆ្នាំ ​ជាបុគ្គលិកអង្គការ​ Save ​The Children ​មានទីលំនៅក្នុងភូមិ-​សង្កាត់ខាងលើ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​​បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា ​មុនពេលកើតហេតុជនរងគ្រោះ​​បាន​ចេញពីធ្វើការ​ត្រឡប់មកផ្ទះដូចសព្វដង ​ដោយជិះរថយន្តកូរ៉ូឡា ​ព៌ណស​ ពាក់ស្លាក​លេខភ្នំពេញ 2V 5664 លុះមកដល់​មុខ​ផ្ទះ ជនរងគ្រោះ​ក៍ចុះពីលើរថយន្ត​បើកទ្វាររបងផ្ទះ​ ស្រាប់តែលេចមុខ​​ជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ​C125 ​ព៌ណខ្មៅម្នាក់ឯង​ ដកកំាភ្លើងមិនស្គាល់​ម៉ាកបាញ់ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យត្រូវស្មាខាងឆ្វេង​រងរបួសធ្ងន់ធ្ងរ ហើយ​ជនល្មើស​​​​​ជិះ​គេចខ្លួនបាត់តែម្តង​ ។ ក្រោយកើតហេតុ ​ជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារ​បញ្ចូនយកទៅ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ករណីនេះ​ សមត្ថកិច្ចមិនទាន់​សន្និដ្ឋានថា​កើតចេញពីរឿងអ្វីនោះ​នៅឡើយទេ​ និង​ កំពុងធ្វើការស្រាវជ្រាវ ​ដើម្បីឈានដល់​ការចាប់ជនបង្ក​យកមកផ្ទន្ទាទោសតាមច្បាប់ ៕