ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធូរស្បើយ COVID-19 ចិន​បើក​ឲ្យ​ចូល​រៀន​ខ្លះ​វិញនៅ​​ក្រុង​ចំនួន​២​

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ត្រូវ​ពាក់​ម៉ាស​ការពារ​និង​មានការ​ត្រួតពិនិត្យ​ក​ម្ពៅ សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ចិន បាន​ចូល​រៀន​វិញ​ខ្លះ​ជាមួយ​កិច្ច​ការពារសន្តិសុខ​ម៉ឺ​ង​ម៉ាត់​បំផុត កាលពី​ថ្ងៃ​ទី​២៧ មេ​សា​នៅ​ក្រុង​ប៉េ​កាំ​ង ​និង​ក្រុង​សៀង​ហៃ ក្រោយ​ការ​ឈប់​សម្រាក​ជិត​៤​ខែ ព្រោះតែ​ការ​ឆ្លង​រាលដាលនៃ​វីរុស​COVID-19…

ប្រទេស​ចិន ៖ ត្រូវ​ពាក់​ម៉ាស​ការពារ​និង​មានការ​ត្រួតពិនិត្យ​ក​ម្ពៅ សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យា
ល័យ​ចិន បាន​ចូល​រៀន​វិញ​ខ្លះ​ជាមួយ​កិច្ច​ការពារសន្តិសុខ​ម៉ឺ​ង​ម៉ាត់​បំផុត កាលពី​ថ្ងៃ​ទី​២៧ មេ​សា​នៅ​ក្រុង​ប៉េ​កាំ​ង ​និង​ក្រុង​សៀង​ហៃ ក្រោយ​ការ​ឈប់​សម្រាក​ជិត​៤​ខែ ព្រោះតែ​ការ​ឆ្លង​រាលដាល
នៃ​វីរុស​COVID-19 ។

ចិន​ជា​ប្រទេស​ដំបូង​គេ រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស​នេះ បាន​បិទ​សាលារៀន​ទាំងអស់ ពី​ដំណាច់​ខែមករា​មក​គឹ​មុន​បុណ្យចូលឆ្នាំ​តាម​ចន្ទគតិ​បន្តិច ហើយ​ការ​សិក្សា​ចាប់តាំងពី​ពេល​នោះ​មក​រៀន​តាម​អន​ឡាញ ។ បណ្ដា​ខេត្ត​មិនសូវ​មាន​ប្រជាជន​ច្រើន​ដូច​ជា​ខេត្ត គិញ​ហៃ​និង​ខេត្ត GUIZHOU បាន​អនុញ្ញាត​ឲ្យ​ចូល​រៀន​ជា​បន្តបន្ទាប់​មុនគេ​តាំងពី​ខែមីនា​មក ។

នៅ​ក្រុង​ប៉េ​កាំ​ង​មាន​តែ​សិស្ស​វិទ្យាល័យ​ឆ្នាំ​ចុង​ក្រោយ ដែល​អនុញ្ញាត​ឲ្យ​ចូល​រៀន​ចាប់ពី​ថ្ងៃ​ទី​២៧​មេ​សា​ទៅ ដើម្បី​រៀបចំ​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ ។ នៅ​ក្រុង​សៀង​ហៃ​បណ្ដា​សិស្សអនុ​វិទ្យាល័យ​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​ឲ្យ​ចូល​រៀន​វិ​ញ្ ។

សិស្ស​ទាំងនោះ​ពេល​មក​សាលា​មាន​បុគ្គលិក​ចាំទទួល ដោយ​មានការ​ស្លៀកពាក់​ជិត​ហើយ​មុន​ចូល​ថ្នាក់​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​កម្ដៅ​ចូល​បន្ទប់​សម្លាប់​មេរោគ​និង​ត្រូវ​ពាក់​ម៉ាស​គ្រប់​គ្នា ។ សិស្ស
ទាំងឡាយ​ក្នុង​ថ្នាក់​ត្រូវ​អង្គុយ​តាម​តុ​ដាក់​នៅ​ដាច់​ឃ្លាត​ពី​គ្នា ។

ចិន​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​តែ​៣​នាក់
អាជ្ញាធរ​សុខាភិបាល​ចិន​និយាយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា​ថា មាន​អ្នក​ឆ្លង​វីរុស​ថ្មី​តែ​៣​នាក់​នៅ​ចិន
ដីគោក​ហើយ​ពុំ​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់​ណា​ឡើយ ។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនេះ​២​នាក់​ជា​អ្នក​នាំ​ចូល​រួច​អ្នក​ទី​៣​ជា​អ្ន្ន​ក​ឆ្លង​ក្នុងស្រុក ។ សរុប​នៅ​ចិនដីគោក​មាន​អ្ន្​ក​ឆ្លង​វីរុស​៨២.៨៣០​នាក់​និង​អ្នក​ស្លាប់​សរុប​៤.៦៣៣​នាក់ ។

ទីក្រុង​វូ​ហាន​ជា​ចំណុច​ស្នូល​នៃ​ការ​ឆ្លង​វីរុស​នៅ​ចិន ពេល​នេះ​ពុំ​ុ​មាន​អ្នក​ឆ្លង​វីរុស​ណា​ម្នាក់​ស្ថិត
ក្នុង​មន្ទីរពេទ្យ​ទៀត​ទេ ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា របស់​អ្នក​ទទួលខុសត្រូវ​សុខា​ភិបាល​ម្នាក់ ។

លោក​មី​ហ្វេ​ញ​អ្នកនាំពាក្យ​របស់​គណៈ​គ​ម្មា​ធិ​ការ​សុខាភិបាល​ថ្លែង​ថា មក​ដល់​ថ្ងៃ​ទី​២៦ មេ​សា ចំនួន​អ្នកជំងឺ​ឆ្លង​វីរុស​នៅ​វូ​ហានបាន​ធ្លាក់​ដល់​សូន្យ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្ដា​បុគ្គលិក​សុខាភិបាល​ក្រុង​វូ​ហាន​និង​បញ្ជូន​មក​ពី​កន្លែង​ឯទៀត​ៗ​របស់​ប្រទេស ៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ