ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖ កុំ​មើល​ស្រាល​កូ​វី​ដ​១៩​ដាច់ខាត​ ​​អាច​​​​ប្រឈម​​គ្រោះ​ថ្នាក់​​ខ្លាំង​​បំផុត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២០​នេះ ​បាន​ក្រើនរម្លឹក​ពលរដ្ឋ​កម្ពុជា​ថា ទោះបីជា​កម្ពុជា​ពុំ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ថ្មី…

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២០​នេះ ​បាន​ក្រើនរម្លឹក​ពលរដ្ឋ​កម្ពុជា​ថា ទោះបីជា​កម្ពុជា​ពុំ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ថ្មី ហើយ​ទោះបីជា​កម្ពុជា​យើង​បាន​ទទួល​ជំនួយ​វិ​ជ្ជ​សាស្ត្រ​ជា​ច្រើន​ពី​ប្រទេស​ចិន​យ៉ាង​ណា​ក្តី តែ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ មិន​អ​ញ្ចឹ​ង​នឹង​អាច​ប្រឈម​មុខ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​មួយនឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩​គ្រប់ពេល​ជា​និច្ច ។

សម្តេច​បាន​បញ្ជាក់​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន និង​កូនក្មួយ​កម្មករ កម្ម​ការិ​នី ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ជាមួយនឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ បើ់​ទោះ​កម្ពុជា​យើង​​បាន​ទទួល​ជំនួយ​វិ​ជ្ជ​សាស្ត្រ​ជា​ច្រើន​ពី​ប្រទេស​ចិន​យ៉ាងណា​ក្តី ហើយម្យ៉ាង​វិញទៀត បើ​ទោះ​បី​មក​ទល់​ថ្ងៃ​ទី ២៦ មេ​សា នេះ មិន​មាន​អ្នក​កើតរោគ​កូ​វី​ដ​-១៩​ថ្មី​ទៀត ហើយ​ចំនួន​អ្នក​ព្យាបាល​បានជា​សះស្បើយ​បាន​កើនឡើង​ដល់ ១១៧​នាក់ នៅ​សល់​តែ​៥​នាក់​ទៀត​ក្តី គឺ​បងប្អូន​មិន​ត្រូវ​មើល​​ស្រាល​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​នេះ​ដាច់ខាត​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា «​ការ​មើល​ស្រាល​នឹង​មិន​យកចិត្តទុកដាក់​អំពី​ជំងឺ​នេះ គឺ​អាច​​ប្រឈម​នឹង​ការ​ឆ្លង​រោគ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​» ។ សម្តេច​បាន​រម្លឹក​ថា ថ្ងៃ​ចុង​ស​ប្តា​ហ៍ ទោះ​បី​​សម្រាក​នៅផ្ទះ ឬ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ ​គឺ​ត្រូវ​ពាក់​ម៉ាស ហើយ​មានទឹក​អាល់កុល និង​ជែល​សម្រាប់​ដុសលាង​សម្អាត​ដៃ​កម្ចាត់​មេរោគ​អោយ​បាន​ស្អាត​ល្អ​គ្រប់ពេល ដើម្បី​ចៀសវាង​ការ​ចម្លងរោគ​កូ​រ៉ូ​ណា​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​។

ទន្ទឹម​នឹង​នេះ គ្រប់​គ្នា​ត្រូវ​តែ​មាន​អនាម័យ​ល្អ​ក្នុង​ការ​រស់នៅ ហើយ​ចូលរួម​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​សហ​គម និង​ក្នុង​ប្រទេស​ជាតិ​យើង​ទាំងមូល​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ