ឧទាន​គាថា​សរសើរ​អគ្គ​សាវក​ទាំង​ពីរ​អង្គ


បណ្ដា​ព្រះ​ថេរៈ​ទាំងឡាយ ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​មាន​សម្បុរ​ដូច​មាស ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​មាន​សម្បុរ​ដូច​ផ្កា​ឧ​ប្បុល​ខៀវ ក៏​គឺ​ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​នោះ​ឯង មាន​ជាតិ​ជា​ព្រាហ្មណ៍ ដល់​ព្រម​ដោយ​អភិនីហារ​អ​ស់​​១​អសង្ខេយ្យ និង​១​សែន​កប្ប ជា​អ្នក​បាន​សម្រេច​អភិញ្ញា​៦ និង បដិសម្ភិទា ជា​ព្រះ​មហា​ខី​ស្រព​ដ៏​ប្រសើរ​ហើយ ។

លោក​បាន​សម្រេច​សមាបត្តិ​គ្រប់យ៉ាង ដល់ទី​បំផុត​នៃ​សាវក​បារមី​ញាណ​៦៧​ប្រការ ប្រៀប​ដូច​សីហៈ​ពីរ​នៅ​ល្អាង​មាស​តែ​មួយ​ជាមួយ​គ្នា ដូច​ខ្លាធំ​ពីរ​ទម្រេត​ខ្លួន​លើ​ផែនដី​តែ​មួយ​ជាមួយ​គ្នា ដូច​ស្ដេច​ដំរី​ពីរ​ចូល​ព្រៃ​សាល​វ័ន ដែល​មាន​ផ្កា​រីក​ស្គុះស្គាយ​តែ​មួយ​ជាមួយ​គ្នា ដូច​ដួង​ចន្ទ​ពីរ​ដួង និង​ព្រះអាទិត្យ​ពីរ​ដួង​នៅ​ក្នុង​ផ្ទៃ​អាកាស​តែ​មួយ​ជាមួយ​គ្នា​ដូច្នេះ ។

បណ្ដា​ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​នោះ ព្រះ​មហាមោគ្គល្លាន​ដ៏​អាយុ​បាន​គង់នៅ​ស្ងៀម ចំណែក​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ចូល​សមាបត្ដិ​ញុំ​ា​ង​ចិត្ត​ឱ្យ​ត្រជាក់​ដូច​ទឹកអម្រឹត ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ