តួសម្តែងក្នុងរឿង Star Wars ម្នាក់បានបាត់បង់ជីវិតដោយសារកូវីដ១៩
ប្រទេសអង់គ្លេស ៖ ភ្នាក់ងាររបស់តួសម្តែងក្នុងរឿង Star Wars លោក Andrew Jack បាននិយាយកាលពីថ្ងៃពុធថា លោក…
ប្រទេសអង់គ្លេស ៖ ភ្នាក់ងាររបស់តួសម្តែងក្នុងរឿង Star Wars លោក Andrew Jack បាននិយាយកាលពីថ្ងៃពុធថា លោក…
ប្រទេសអង់គ្លេស ៖ ភ្នាក់ងាររបស់តួសម្តែងក្នុងរឿង Star Wars លោក Andrew Jack បាននិយាយកាលពីថ្ងៃពុធថា លោក Andrew Jack បានបាត់បង់ជីវិតក្នុងវ័យ៧៦ឆ្នាំ នៅប្រទេសអង់គ្លេស ដោយសារតែឆ្លងជំងឺកូវីដ១៩ ។
ភ្នាក់ងាររបស់ Jack លោក Jill McCullough បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្តែងដែលបានធ្វើការជាគ្រូបង្វឹក បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមួយនៅឯ Surrey កាលពីថ្ងៃអង្គារ។ លោក McCullough បាននិយាយថា៖ «Andrew បានរស់នៅលើផ្ទះទូកដ៏ចាស់មួយនៅ Thames ដោយឯករាជ្យតែឯង តែគាត់ជាមនុស្សស្រឡាញ់ប្រពន្ធគាត់ណាស់ ហើយគាត់ក៏ជាគ្រូបង្វឹកភាសាគ្រឹស្តផងដែរ»។
លោក Jack បានបង្ហាញខ្លួននៅក្នុងរឿង Star Wars: The Last Jedi ដោយដើរតួជា General Ematt។ មិនត្រឹមតែដើរតួនៅវគ្គនេះទេ លោកបានដើរតួនៅក្នុងរឿង Solo: A Star Wars Story និង Star Wars: The Force Awakens។
ភរិយារបស់គាត់គឺ Gabrielle Rogers ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅអូស្ត្រាលី បានបង្ហោះលើបណ្តាញសង្គមថា៖ «Andrew Jack ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺកូវីដ១៩កាលពី២ថ្ងៃមុន។ គាត់មិនមានការឈឺចុករោយអ្វីទេ ហើយគាត់ក៏បានផុតទៅដោយដឹងថាគ្រួសាររបស់គាត់គឺសុទ្ធតែខ្វាយខ្វល់ពីគាត់»។
គួរបញ្ជាក់ផងដែរថា អ្នកដំណើរដែលមកដល់ប្រទេសអូស្ត្រាលី ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគាររយៈពេល២សប្តាហ៍។ ចំពោះមនុស្សភាគច្រើនវីរុសកូរ៉ូណាថ្មីបង្កឱ្យមានរោគសញ្ញាស្រាលឬមធ្យមដូចជា គ្រុនក្តៅនិងក្អក ដែលអាចជាទៅវិញនៅក្នុងពេល២ទៅ៣សប្តាហ៍។ សម្រាប់អ្នកខ្លះជាពិសេសមនុស្សចាស់និងមនុស្សដែលមានបញ្ហាសុខភាពមកស្រាប់ វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាច្រើនទៀតរួមទាំងជំងឺរលាកសួតនិងការបាត់បង់ជីវិត ៕ (យោងតាមប្រភពពី www.thestar.com )
ចែករំលែកព័តមាននេះ