ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កញ្ចប់​ធំ​១​មួយ​នៅ​ក្នុង​សមុទ្រ អ្នកនេសាទ​សង្ស័យ​រាយ​ការណ៍

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រឿងញៀន​មួយ​កញ្ចប់​ធំ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​នៅ​ក្នុង​សមុទ្រ រួច​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​28 ខែមីនា ឆ្នាំ 2020…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រឿងញៀន​មួយ​កញ្ចប់​ធំ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​នៅ​ក្នុង​សមុទ្រ រួច​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​28 ខែមីនា ឆ្នាំ 2020 នៅ​ចំណុច​កោះកុង​ក្រៅ (​ចំការ​ដូង​ទី​5) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះកុង ។

បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ គឺ​មាន​ប្រជា​នេសាទ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​មក​លោកស្នងការ​រង មីន រស្មី ស្នងការ​រង​ទទួល​ផែន​ផ្នែក​​គ្រឿងញៀន​ថា គាត់​រើស​បាន​វត្ថុ​មួយ​កញ្ចប់ ដោយ​សង្ស័យ​ថា ជា​គ្រឿងញៀន នៅ​ម្តុំ​កោះកុង​ក្រៅ (​ចំការ​ដូង​ទី​5) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះកុង រួច​ក៏​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច បន្ទាប់​មក​កម្លាំង​យើង​បាន​យក​មក​ធ្វើតេស្ត​បាន​លទ្ធផល គឺ​ពិតជា​គ្រឿង​ញៀន​​មែន ។

លោក​ស្នង​រង មីន រស្មី បាន​បញ្ជាក់​ថា គ្រឿងញៀន​ដែល​ទទួល​បាន​ពី​ប្រជា​នេសាទ​នោះ គឺ​រើស​បាន​នៅ​ក្នុង​សមុទ្រ ក្រោយមក​ក៏​ប្រគល់​អោយ​សមត្ថកិច្ច​ខាងលើ​។ ហើយ​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ចំនួន​ជាក់លាក់​នៅឡើយ​នោះ​ទេ គឺ​រង់ចាំ​ការ​ត្រួតពិនិត្យ​កញ្ចប់​​គ្រឿងញៀន​នេះ​ជា​ផ្លូវការ​សិន​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ ដោយ​ ៖ សំបូរ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ