ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​បង្ក្រាប​បាន​ជនសង្ស័យ​​៧នាក់​ពីបទ​ចោរកម្ម​​ ឆក់ ​និង​ចែក​ចាយ​គ្រឿងញៀ.ន

9 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ​​៖ ​កម្លាំង​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​​បង្ក្រាប់​​បាន​​ជនសង្ស័យ​​ចំនួន​៧នាក់ ​​ក្នុង​ថ្ងៃ​តែ​មួួ​យ​​ ប្រតិបត្តិការ​​នេះ​​បាន​ធ្វេី​ឡេីង​នៅ​ថ្ងៃ​ទី​២០​​ ខែកញ្ញា​ ឆ្នាំ២០១៤​​ ក្រោម​​ការ​ដឹក​នាំ​កម្លាំង​​ផ្ទាល់​ពី​លោក​​ អ៊ុំ​ សុផល​​ អធិការ​ដ្ឋាន​នគរបាល​ក្រុង​​ប៉ោយប៉ែត ​និង​ក្រោមការ​ចង្អុល​បង្ហាញ ​

ខេត្ត​បន្ទាយមានជ័យ ​​៖ ​កម្លាំង​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​​បង្ក្រាប់​​បាន​​ជនសង្ស័យ​​ចំនួន​៧នាក់ ​​ក្នុង​ថ្ងៃ​តែ​មួួ​យ​​ ប្រតិបត្តិការ​​នេះ​​បាន​ធ្វេី​ឡេីង​នៅ​ថ្ងៃ​ទី​២០​​ ខែកញ្ញា​ ឆ្នាំ២០១៤​​ ក្រោម​​ការ​ដឹក​នាំ​កម្លាំង​​ផ្ទាល់​ពី​លោក​​ អ៊ុំ​ សុផល​​ អធិការ​ដ្ឋាន​នគរបាល​ក្រុង​​ប៉ោយប៉ែត ​និង​ក្រោមការ​ចង្អុល​បង្ហាញ ​ពី​លោក​​ឧត្តមសេនីយ៍ត្រី​អាត់​ ខែម​ ​ស្នងការ​ខេត្ត​​បន្ទាយមានជ័យ​។

លោក​ អ៊ុំ​ សុផល ​អធិការ​ក្រុង​​ប៉ោយ​ប៉ែត​​បាន​ប្រាប់ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​ខាង​លើ​នេះ ​ត្រូវបាន​កម្លាំង​នគរបាល​​របស់​លោក ​ស្រាវជ្រាវ ​ជា​​ច្រើន​ថ្ងៃ ​មក​ហេីយ​ ទើប​ឈាន​ដល់ការ​ឃាត់ខ្លួន​ពី​កន្លែង​ផ្សេងៗគ្នា ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ​បាន​សម្រេច​​​យកមក​សួរ​នាំតែ​ម្តង ។

លោកអធិការបានបន្តថា​ ជនសង្ស័យទាំង៧​នាក់មាន​ ទី១​,ឈ្មោះ ទូច​ ឆៃឆន្នះ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ទី២​ ,ឈ្មោះ​​គង់​ សុខេង ភេទប្រុស​​ អាយុ៤៦ឆ្នាំ  សមត្ថកិច្ច​បានដក​ហូតបាន​វត្ថុតាង​ ម៉ូតូ ១គ្រឿង​ ម៉ាក់ហុងដា​ស្គុបពី​ ពណ៌ស​ គ្មានស្លាកលេខពីបទទទួលផលពីចោរកម្ម​​​​ ។ ទី៣,​ឈ្មោះយ៉ាវ ប៊ុនរត័្ន​ ភេទប្រុស​ អាយុ២៣ឆ្នាំ ទី៤​ ,ឈ្មោះ​​សូ​ បូទុំ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ទី៥, ឈ្មោះ​ លី ប៊ុនធឿន ភេទប្រុស​​ អាយុ២៤​ ឆ្នាំ ឃាត់ខ្លួនពីបទឆក់ ។ ទី៦, ឈ្មោះ លី ម៉េងគង់ ភេទប្រុស​ អាយុ២១ ឃាត់ខ្លួនពីបទ ចែកចាយគ្រឿងញៀន​ និងទី៧ សូត្រ​ វរះ  ភេទប្រុស អាយុ២១ឆ្នាំ ប្រើប្រាស់និងចែកចាយ គ្រឿងញៀន ​សមត្ថកិច្ច បានដកហូត​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ ម៉ាទឹកកក​ចំនួន៤ថងតូច​ ជនសង្ស័យទាំង៧នាក់នេះ ​មានមុខរបរមិនពិតប្រាកដ និង មាន​លំនៅដ្ឋាន​ក្រុង​ប៉ោយប៉ែត​​តែម្តង ​។

ក្រោយពី​ខ្លួនជន​សង្ស័យខាង​លើ​នេះ​បាន​សារភាព​ ​ចំពោះ​មុខស​មត្ថកិច្ច​​ថា ​ពួក​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ល្មេីស​ច្បាប់​ពិត​មែន​ ។ សនត្ថកិច្ច​បាន​បញ្ជាក់ឱ្យ​ដឹង​ថា យោង​តាម​ចម្លេីយ​សារភាព ​ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក កសាងសំណំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី21 កញ្ញានេះ តែម្តង ៕