ខេត្តស្វាយរៀង ៖ បើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតមុខបាយ និងច្រកមួយចំនួនទៀត ខាងភាគីវៀតណាមបានបិទជាបណ្តោះអាសន្នមិនអនុញ្ញាតិឱ្យជាតិសាសន៍នានាចូលទៅប្រទេសវៀតណាមទេ ។

ប្រសិនបើជាតិសាសន៍ណាចូលវៀតណាម និងដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 នេះ។
ពាក់ព័ន្ធទៅនឹងជំងឺ Covid-19 នេះ រដ្ឋបាលខេត្តស្វាយរៀង ក៏ចេញនូវវិធានការក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម កូវីដ១៩នេះផងដែរ។

រីឯលោកអភិបាលខេត្តស្វាយរៀង ក៏បានចេញសេចក្តីណែនាំមន្ត្រីរាជការឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផ្អាកការប្រជុំ បើមិនចាំបាច់។ ហើយនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទ៌ ក៏បានផ្អាកការចេញ-ចូលដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ