ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆ្កឹះឡាននៅ​​ផ្ទះ​​របស់​កញ្ញាចំរើន សុភ័ក្ត្រ ​​​​ក្របួច.ក​​​ជាប់​​​​ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​កញ្ញា​ចំរើន សុ​ភ័ក្ត្រ តារាចម្រៀង​ផលិតកម្មហង្សមាស បាន​បង្ហោះសារ​ថ្លែងអំណរគុណ​​ដល់​លោកអធិ​ការខណ្ឌ​​​មានជ័យ​ ដែល​ជួយ​​​​ស្រាវ​ជ្រាវ​​រកចាប់​ចោរ​​​​ប៉ងឆ្កឹះទ្វារ​​រថយន្ត​​នៅខាងមុខផ្ទះនាង តែមិន​បាន​សម្រេច​ ដោយ​ត្រូវក្រុមគ្រួសារ​របស់នាង​ដឹង​ទាន់​ ហើយត្រូវបានក្រុមគ្រួសារ​​យក​រូបភាព​​តាម​រយៈ​កាមេ​រ៉ាសុវត្ថិភាព​​ប្តឹង​ទៅ​សមត្ថ​កិច្ចនគរ​បាល​ខណ្ឌ​មាន​ជ័យ…

រាជធានីភ្នំពេញ ៖ ​​កញ្ញា​ចំរើន សុ​ភ័ក្ត្រ តារាចម្រៀង​ផលិតកម្មហង្សមាស បាន​បង្ហោះសារ​ថ្លែងអំណរគុណ​​ដល់​លោកអធិ​ការខណ្ឌ​​​មានជ័យ​ ដែល​ជួយ​​​​ស្រាវ​ជ្រាវ​​រកចាប់​ចោរ​​​​ប៉ងឆ្កឹះទ្វារ​​រថយន្ត​​នៅខាងមុខផ្ទះនាង តែមិន​បាន​សម្រេច​ ដោយ​ត្រូវក្រុមគ្រួសារ​របស់នាង​ដឹង​ទាន់​ ហើយត្រូវបានក្រុមគ្រួសារ​​យក​រូបភាព​​តាម​រយៈ​កាមេ​រ៉ាសុវត្ថិភាព​​ប្តឹង​ទៅ​សមត្ថ​កិច្ចនគរ​បាល​ខណ្ឌ​មាន​ជ័យ ។

https://www.facebook.com/287323635057156/videos/587032491891192/

យោង​តាម​គណ​នី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ចំរើន សុ​ភ័ក្ត្រ បាន​សរសេរ​​​ថា​ «​នាង​ខ្ញុំ​ចំរើន សុ​ភ័ក្ត្រ សូម​ថ្លែង​អំណរ​គុណ​ដល់​លោកពូ ម៉េ​ង​វិមាន​ដា​រា ដែល​ជា​អធិការ​ខណ្ឌមានជ័យ ដែល​បាន​ចាប់​ជនល្មើស​គាស់​រថ​យន្ត​នៅ​ផ្ទះ​របស់​នាង​ខ្ញុំ បាន​ត្រឹមតែ​មួយ​យប់ ក្នុង​នាម​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង ជា​ចុង​ក្រោយ ​សូម​ឲ្យ​គ្រប់​អង្គភាព​ទាំងអស់ មាន​សុខ​ភាពល្អ​កម្លាំង​មាំមួន​ដើម្បី​ជា​ម្លប់​របស់​ប្រជាពលរដ្ឋ​បន្តរ​ទៀត​»

សូមបញ្ជាក់ថា ហេតុការណ៍ឆ្កឹះ​ទ្វារ​​រថយន្ត គឺកើតឡើង​កាលពី​វេលា​ម៉ោង៣​ និង​១០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូលថ្ងៃ​ទី​១៦ ​មីនា ​ស្ថិត​មុខផ្ទះក្នុង​ភូមិព្រែក​តាឡុ​ង សង្កាត់ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​ឃាត់ខ្លួន​ ​ឈ្មោះហ៊ឹង ប៊ុ​ន​រតនៈ ហៅ​ម៉ា​ប់​ អាយុ៤០​ឆ្នាំ ​មាន​ទីលំនៅ​ផ្ទះ​លេខ​៥៧២ ផ្លូវ​បេតុង ភូមិត្នោត​ជ្រុំ​២ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​(​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​) ។ វត្ថុ​តាង​​ដកហូត ដែក​ចុង​ស្រួច​១, ក្បាល​សោ​លេខ​១០​ចំនួន​​១, ក្បាល​សោ​លេខ​១២​ចំនួន​១, ក្បាល​សោ​លេខ​១៤​ចំនួន​១ ,​សោ​បំពង់​លេខ​៨​ចំនួន​​១, ដែក​សម្រាប់​ស៊ក​ក្បាល​សោ​ចំនួន​១ដើម , ពិល​ចំនួន​​១, ទុល​ឡឺ​វី​ស​ចំនួន​​១, មួក​សុវត្ថិភាព ព​ណ៌ស ចំនួន​១ និង ម៉ូតូ​១​គ្រឿង​ម៉ាក​អាយ​ខន ព​ណ៍​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 1CP 2348 ។

ជច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំ​រឿងចាត់​តាមនីតិវិធី ។

អត្ថបទសរសេរ ដោយ