ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ស​ប្តា​ហ៍ញ៉ាំ «ល្ហុង»​ ត្រឹមតែ​ម្ដង អាច​ផ្ដល់​ផល​មក​វិញ​​អស្ចារ្យ​យ៉ាង​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ល្ហុង​ជា​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​អាច​ទទួលទាន​បាន​ទាំង​នៅ​ពេល​ខ្ចី​និង​ទុំ ហើយ​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។ បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឥទ្ធិពល​ស្មាន​មិន​ដល់​នៃ​ការ​ទទួលទាន​ផ្លែ​ល្ហុង​ទោះ​ត្រឹម ១ ដង​ក្នុង ១…

ល្ហុង​ជា​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​អាច​ទទួលទាន​បាន​ទាំង​នៅ​ពេល​ខ្ចី​និង​ទុំ ហើយ​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។ បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឥទ្ធិពល​ស្មាន​មិន​ដល់​នៃ​ការ​ទទួលទាន​ផ្លែ​ល្ហុង​ទោះ​ត្រឹម ១ ដង​ក្នុង ១ ស​ប្តា​ហ៍​ក៏​ដោយ ៖

១. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ផ្លែ​ឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ មិនល្អ​។ ម្យ៉ាងវិញទៀត​ល្ហុង មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ប្រយោជន៍​​ដូច​ជា lycopene និង beta-carotene​។ សារធាតុ​ទាំងនេះ​ធ្វើការ​រួម​គ្នា​ដើម្បី​ការ​ពារ​ការ​ស្រូប​យក​អុកស៊ីហ្សែន​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​​មួយ​នៃ​វីតាមីន B វីតាមីន C និង​វីតាមីន E ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​នៃ homocysteine ក្នុង​លំហូរ​ឈាម​ដែល​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​ឱ្យ​កត់សម្គាល់​។

២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ល្ហុង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន A វីតាមីន C និង​វីតាមីន E ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។

៣. ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ ៖ ល្ហុង​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ព្រមទាំង​សារធាតុ chymopapain និង papain ដែល​ជួយ​បំបែក​រំលាយ​ប្រូតេអ៊ីន​កាត់​បន្ថយ​ការ​រលាក​ផ្សេង​ៗ​ក្នុង​រាង​កាយ​។

៤. គ្រប់គ្រង​សម្ពាធ​ឈាម ៖ នេះ​ក៏​ព្រោះតែ​ល្ហុង​មាន​ផ្ទុក​សារធាតុ carpaine ដែល​ទទួលខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម​។

៥. កាត់​បន្ថយ​ស្ត្រេ​ស ៖

វីតាមីន C ក្នុង​ផ្លែ​ល្ហុង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ប្រសើរ​ដោយ​គ្រប់គ្រង​លំហូរ​នៃ​អ័រម៉ូន​ស្ត្រេ​ស​។

៦. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ ការ​ទទួលទាន​ល្ហុង គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ វីតាមីន C សារធាតុ folate និង beta-carotene (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ