ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​របប​អាហារ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ អាច​ជួយ​បង្ការ​វីរុស​កូវីដ​​១៩​ បាន

4 ឆ្នាំ មុន

ដោយសារ​តែ​វីរុស​កូ​វី​ដ ១៩ មានការ​រាលដាល​ពេញ​វិញ​ពិភពលោក​ហើយ​នោះ យើង​ក៏​កំពុង​តែ​ដឹង​ដំណឹង​ជា​ច្រើន​ទាក់ទង​នឹង​របៀប​បង្ការ និង​បន្ថយ​ការ​ប្រឈម​នឹង​វីរុស​នេះ តាម​រយៈ​ការ​មាន​អនាម័យ​ផ្ទាល់ខ្លួន​ល្អ​ដូច​ជា ការ​លាង​សម្អាត​ដៃ​ញឹកញាប់ និង​ការ​ក្អក​បែប​ទទួលខុសត្រូវ​។ ក្រៅពី​នេះ​តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​ដល់​សុខភាព ឬ​ចៀសវាង​ការ​បង្ក​រោគ​ដោយ​វីរុស​ដ៏​កាច់​សាហាវ​នេះ​ទៅ?…

ដោយសារ​តែ​វីរុស​កូ​វី​ដ ១៩ មានការ​រាលដាល​ពេញ​វិញ​ពិភពលោក​ហើយ​នោះ យើង​ក៏​កំពុង​តែ​ដឹង​ដំណឹង​ជា​ច្រើន​ទាក់ទង​នឹង​របៀប​បង្ការ និង​បន្ថយ​ការ​ប្រឈម​នឹង​វីរុស​នេះ តាម​រយៈ​ការ​មាន​អនាម័យ​ផ្ទាល់ខ្លួន​ល្អ​ដូច​ជា ការ​លាង​សម្អាត​ដៃ​ញឹកញាប់ និង​ការ​ក្អក​បែប​ទទួលខុសត្រូវ​។

ក្រៅពី​នេះ​តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​ដល់​សុខភាព ឬ​ចៀសវាង​ការ​បង្ក​រោគ​ដោយ​វីរុស​ដ៏​កាច់​សាហាវ​នេះ​ទៅ? រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​ហើយ ព្រោះ​វា​នឹង​ជួយ​ទ​បប់​ស្កាត់​ជំងឺ និង​រក្សា​ឲ្យ​មាន​សុខភាព​ល្អ​បាន​។ បើសិនជា​អ្នក​កំពុង​តែ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ទប់ស្កាត់​ការ​ចម្លងរោគ​ដោយ​វីរុស​កូ​វី​ដ យក​ល្អ​គួរតែ​បញ្ចូល​អាហារ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ដើម្បី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​៖

១-បន្លែ​ចម្រុះ​ពណ៌ ៖ បន្លែ​ចម្រុះ​ពណ៌​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់​តែ​ខ្លាំង និង​សប្បាយចិត្ត​។ បន្លែ និង​ផ្លែ​ឈើ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​បំពាក់​ពណ៌​ច្រើន​ដូច​ជា Chlorophyll, Astaxanthin, Beta Carotene ដែល​វា​សុទ្ធសឹងតែ​ជា​អង់​ទី​អុក​ស៊ី​ដង់ និង​ធ្វើការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ ម្ទេស​ប្លោក (​ក្រហម បៃតង លឿង​) ស្ពៃក្តោប​ក្រហម ប្រូ​ខូ​លី ផ្លែ​បឺ​រី សុទ្ធសឹងតែ​ជា​អាហារ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង​។

២-វីតាមីន C ៖ វីតាមីន C សំខាន់​ណាស់​សម្រាប់​ជីវជាតិ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​។ វា​មានមុខ​ងារ​ច្រើន​ណាស់ ហើយ​ក៏​ប្រហែលជា​ជួយ​បង្ការ ឬ​ព្យាបាល​ការ​បង្ក​រោគ​ល្មម​ៗ​ដែរ​។ ក្រៅពី​ការ​មាន​មុខ​ងារ​ច្រើន វីតាមីន C ក៏​ជា​អង់​ទី​អុក​ស៊ី​ដង់​ខ្លួនឯង​ដែរ ដែល​អាច​បង្ការ​ការ​ខូចខាត​របស់​កោសិកា និង​កុំ​ឲ្យ​កើតជា​រ៉ា​ឌី​កាល​សេរី​ថែម​ទៀត​។ ប្រភព​វីតាមីន C មាន​ដូច​ជា ក្រូចឆ្មា ក្រូច ត្របែក ម្ទេស​ប្លោក ។​ល​។

៣-រមៀត ៖ គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​រយៈពេល​យូរ​ឆ្នាំ​ណាស់​មក​ហើយ​។ សារធាតុ Curcumin ក្នុង​រមៀត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សារធាតុ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ដ៏​ខ្លាំង​។ វា​មាន​នាទី​ប្រឆាំង​ការ​រលាក បន្ធូរ​សាច់ដុំ​។​ល​។ វា​ក៏​មាន​ប្រសិទ្ធភាព​ដ៏​ល្អ​ចំពោះ​ការ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis និង​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ផង​ដែរ​។

៤-ខ្ញី ៖ ខ្ញី​គឺជា​អាហារ​ប្រឆាំង​នឹង​ការ​រលាក​ផង និង​ជា​អង់​ទី​អុក​ស៊ី​ដង់​ផង​។ សារធាតុ Gingerol ដែល​មាន​ក្នុង​ខ្ញី ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​បន្ថយ​ការ​រលាក ការ​ឈឺចាប់​រ៉ាំរ៉ៃ ឈឺបំពង់ក​។ វា​ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ថែម​ទៀត​។

៥-ផ្លែ​បឺ​រី ៖ ផ្លែ​បឺ​រី​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​អង់​ទី​អុក​ស៊ី​ដង់​ជា​ច្រើន ដែល​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​។

៦-ប្រ៊ី​បាយ​អូ​ទិច និង​ប្រូ​បាយ​អូ​ទិច ៖ ថ្នាំ​ផ្សះ​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​បំផ្លាញ​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​បាន​។ ការ​ដែល​មាន​តុល្យភាព​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​គឺជា​រឿង​សំខាន់​ដើម្បី​ជំរុញ​ដល់​ភាពរឹងមាំ​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ការ​ទទួល​បាន​កម្រិត​ប្រ៊ី​បាយ​អូ​ទិច និង​ប្រូ​បាយ​អូ​ទិច​ត្រឹមត្រូវ​ប្រចាំ​ថ្ងៃ នឹង​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ល្អ​ក្នុង​ពោះវៀន និង​មាន​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​ល្អ​។

ខណៈ​ពេល​ដែល ប្រ៊ី​បាយ​អូ​ទិច​មាន​ក្នុង​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា ផ្លែ​ឈើ និង​បន្លែ តែ​ប្រូ​បាយ​អូ​ទិច​អាច​មាន​ក្នុង​អាហារ​ផ្អាប់​ដូច​ជា យ៉ា​អួ គី​ម​ឈី ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​។​ល​។ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ